គិតត្រឹមសប្តាហ៍ទី២៥ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah (១៦គ្រាប់) របស់ក្រុម Liverpool, កីឡាករDiogo Jota (១២គ្រាប់) របស់ក្រុម Liverpool និងកីឡាករ Raheem Sterling (១០គ្រាប់) របស់ក្រុម Man City។
កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Alexander-Arnold (១០ដង) របស់ក្រុម Liverpool, កីឡាករ Mo Salah (៩ដង) របស់ក្រុម Liverpool, និងកីឡាករ Andrew Robertson (៨ដងស្មើនឹងកីឡាករ Jarrod Bowen របស់ West Ham) របស់ក្រុម Liverpool ។
ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Man City (៦១គ្រាប់ស្មើនឹង Liverpool) Chelsea (៤៨គ្រាប់) និង West Ham (៤៤គ្រាប់)។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich (៥០គ្រាប់), Leeds (៤៦គ្រាប់) និង Newcastle (៤៤គ្រាប់)។
ក្រុមទាំង៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៦២កាត), Newcastle United (៥៦កាត), និង Aston Villa (៥២កាត)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ David de Gea របស់ Man Utd (៨៩ដង), កីឡាករ Illan Maslier របស់ Leeds (៨០ដងស្មើនឹង Kasper Schmeichel របស់ Leicester) និង Jose Sa របស់ Wolves (៧៦ដង)។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕