×

Tiemoue Bakayoko ជិតត្រូវខ្ចីជើងដោយ AC Milan ខណៈ Davide Zappacosta ជិតផ្លាស់ទៅ Atalanta ជាអចិន្ត្រៃយ៍

ក្រុមតោខៀវ Chelsea ជិតឈានដល់កិច្ចព្រមព្រៀងសម្រាប់កីឡាករ Tiemoue Bakayoko ដើម្បីចូលរួមជាមួយ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់ ខណៈ Davide Zappacosta ជិតសម្រេចការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ Atalanta ។

ក្លិប AC Milan ដាក់គោលដៅនាំយក Bakayoko នៅរដូវក្តៅកាលពីខែមិថុនា នៅពេលដែលមានសេចក្ដីរាយការណ៍ថា ក្លិបនៅក្របខណ្ឌ Serie A នេះ ក៏ចង់បាន Hakim Ziyech ដើម្បីចាប់ដៃគូជាមួយ Olivier Giroud ។

Bakayoko បានបរាជ័យក្នុងការដណ្តើមកៅអីមួយ នៅក្នុងឈុត១១នាក់ដំបូងរបស់ក្រុមតោខៀវ Chelsea ចាប់តាំងពីបានមកដល់ពីក្លិប Monaco ក្នុងតម្លៃ ៤០លានផោន កាលពីឆ្នាំ២០១៧។

គេបានផ្លាស់ទៅទីក្រុង Milan មួយឆ្នាំ បន្ទាប់ពីបានបង្ហាញខ្លួនចំនួន ២៩ ប្រកួតនៅក្របខណ្ឌ Premier League សម្រាប់ក្រុមតោខៀវ ក្នុងឆ្នាំ២០១៧-១៨ ហើយបន្ទាប់មកបានចូលរួមជាមួយ Monaco ក្នុងលក្ខខណ្ឌខ្ចីជើងនៅឆ្នាំ២០១៩-២០២០ និងក្លិប Napoli មួយរដូវក្រោយមក។

ទន្ទឹមនឹងនេះដែរ Zappacosta មានបំណងចង់ត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ដោយចូលរួមជាមួយក្លិប Atalanta បន្ទាប់ពីក្លិប Fiorentina បានចរចាដើម្បីចុះហត្ថលេខាជាមួយខ្សែការពាររូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីចុងសប្តាហ៍កន្លងទៅ។

Zappacosta បានផ្លាស់ទៅកាន់ Chelsea ពីក្លិប Torino នៅអ៊ីតាលី ក្នុងកិច្ចព្រមព្រៀងតម្លៃ ២៤ លានផោនកាលពី ៤ឆ្នាំមុន ហើយត្រូវបានខ្ចីជើងនៅក្លិប Roma និង Genoa តាំងពីពេលនោះមក។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង