Christian Eriksen បានលេងមួយម៉ោងក្នុងការប្រកួតមិត្តភាពបិទទ្វារទល់នឹងក្រុម Southend United XI កាលពីថ្ងៃចន្ទ ដែលជាការប្រកួតដំបូងរបស់គាត់ ចាប់តាំងពីមានបញ្ហាគាំងបេះដូង។
អតីតខ្សែបម្រើរបស់ Spurs បានបង្កើតមួយគ្រាប់ក្នុងជ័យជម្នះ ៣-២ របស់ Brentford ។ កីឡាករអន្តរជាតិដាណឺម៉ាកដែលមានអាយុ ៣០ឆ្នាំ បានចូលរួមជាមួយ Brentford កាលពីខែមុន បន្ទាប់ពីត្រូវបានបញ្ចប់កុងត្រាដោយ Inter Milan ជាមួយនឹងការឯកភាពរវាងក្លិប និង កីឡាករ។
កាលពីសប្តាហ៍មុន Eriksen បានប្រាប់ថា វាមានអារម្មណ៍ដូចជាអព្ភូតហេតុដែលអាចបន្តអាជីពរបស់គាត់ឡើងវិញបាន បន្ទាប់ពីដួលសន្លប់គាំងបេះដូង ខណៈពេលដែលលេងនៅ Euro 2020 ។ គាត់បានលេងការប្រកួតចុងក្រោយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅ Euro 2020 សម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាក នៅពេលដែលគាត់ បានដួលនៅលើទីលាន ហើយបានទទួលការធ្វើចលានាបេះដូង មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។ Eriksen ត្រូវពាក់ឧបករណ៍ចលានាបេះដូង។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕