Cristiano Ronaldo បានរកគ្រាប់បាល់សម្រាប់ក្រុមសាជាថ្មី បន្ទាប់ពីខកខានចំនួន៦ប្រកួតជាប់ៗគ្នា ខណៈ Manchester United បានយកឈ្នះលើក្រុម Brighton ដែលសល់គ្នា១០នាក់ នៅកីឡដ្ឋាន Old Trafford ដើម្បីវិលទៅកាន់ចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ ក្នុងក្របខណ្ឌ Premier League។
ក្រោយពីបើកឆាកយ៉ាងក្តៅគគុក Ronaldo បានស៊ុតបញ្ចូលទីបានសម្រេច ពេលចូលដល់វគ្គទី២ បាន៦នាទី។ គេបានបញ្ចប់ទីដោយការបញ្ជូនបាល់របស់ Scott McTominay។
៣នាទីក្រោយមក កីឡាករ Lewis Dunk របស់ Brighton ត្រូវបានបណ្តេញចេញ បន្ទាប់ពី VAR បានបញ្ជូនអាជ្ញាកណ្តាល Peter Bankes ដើម្បីពិនិត្យមើលកំហុសរបស់ខ្សែការពាររូបនេះ លើកីឡាករ Anthony Elanga របស់ Man Utd ។ Bruno Fernandes បានបន្ថែមមួយគ្រាប់ទៀត នៅនាទីចុងក្រោយនៃម៉ោងបន្ថែម។ ជាលទ្ធផល Man Utd ២ Brighton ០ ។
ជ័យជម្នះនេះ ធ្វើឱ្យ Man Utd ឡើងទៅលេខ៤ និងទម្លាក់ West Ham United ចុះមកលេខ៥ ដែលតាមពីក្រោយក្រុមបិសាចក្រហម ២ពិន្ទុ មានការប្រកួតស្មើគ្នា។ សម្រាប់ Arsenal ដែលឈរនៅលេខ៦ Wolves ឈរលេខ៧ និង Spurs ឈរលេខ៨ សុទ្ធតែមានលទ្ធភាពដើម្បីឡើងទៅចំណាត់ថ្នាក់ Top 4 សម្រាប់ការប្រកួតដែលនៅសល់ក្នុងដៃរបស់ពួកគេ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕