យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្លិប Paris Saint-Germain គ្រោងនឹងដាក់សំណើរចុះកិច្ចសន្យាជាមួយ Paul Pogba ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើរូបនេះមិនត្រូវបានច្រានចោលការបន្តនៅក្លិប Manchester United ឡើយ។
កិច្ចព្រមព្រៀងរបស់កីឡាករវ័យ ២៨ឆ្នាំនៅកីឡដ្ឋាន Old Trafford នឹងផុតកំណត់នៅរដូវក្តៅនេះ ដោយកីឡាករអន្តរជាតិបារាំងរូបនេះ ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីធ្វើការសម្រេចចិត្តលើអនាគតរបស់គេ។ PSG ចង់បន្ថែម Pogba ទៅក្នុងក្រុមដែលមានតារាឆ្នើមៗរបស់ពួកគេ ប៉ុន្តែអាចប្រឈមមុខនឹងការប្រកួតប្រជែង។
Pogba បានផ្លាស់ទៅ Man Utd ពី Juventus ក្នុងតម្លៃ ៨៩,៣ លានផោន កាលពីឆ្នាំ២០១៦ ដោយឈ្នះពាន League Cup ពីរដង និង Europa League មួយដង ចាប់តាំងពីពេលនោះមក។ ប៉ុន្តែខ្សែបម្រើរូបនេះ មានការលំបាកបន្តិចក្នុងរដូវកាលនេះ ដោយខកខានការលេងមួយរយៈ ដោយសាររបួស។
ចំណែក សារព័ត៌មាន Calciomercato អះអាងថា ក្លិប Juventus ត្រៀមខ្លួនរួចជាស្រេចដើម្បីទាក់ទាញ Pogba ឱ្យត្រលប់ទៅក្របខណ្ឌ Serie A វិញ ខណៈអ្នកចាត់ការ Max Allegri សម្លឹងមើលការកសាងក្រុមរបស់លោកឡើងវិញ បន្ទាប់ពីចំណាយប្រាក់ ៧០លានអឺរ៉ូលើខ្សែប្រយុទ្ធ Dusan Vlahovic និង ៥លានអឺរ៉ូលើខ្សែបម្រើ Denis Zakaria កាលពីខែមករា។
Pogba ដែលទទួលបានប្រាក់ឈ្នួល ៣០ម៉ឺនផោនក្នុងមួយសប្តាហ៍ នឹងមានជម្រើសជាច្រើន ហើយការលេងនៅលើទីលាន និងលទ្ធផលរបស់ក្រុម Manchester United ក្នុងក្របខណ្ឌ Premier League អាចនឹងមានឥទ្ធិពលសម្រាប់ការសម្រេចចិត្តរបស់កីឡាករបារាំងរូបនេះផងដែរ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕