×

Mo Salah ឈានមួយ​ជំហានទៀត​តាមពីក្រោយ​កំណត់ត្រា​ប្រវត្តិសាស្ត្ររបស់ Cristiano Ronaldo

Mohamed Salah បានក្លាយជាកីឡាករល្អបំផុតមួយរូបក្នុងពិភពលោកក្នុងរយៈពេលប៉ុន្មានរដូវកាលកន្លងមកនេះ ប៉ុន្តែគេមិនទាន់ឈានដល់ចំណុចខ្ពស់បំផុតរបស់ Cristiano Ronaldo នៅឡើយទេ។

ខ្សែ​បម្រើប្រយុទ្ធ​ស្លាបរបស់ក្រុម​ហង្ស​ក្រហម ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ម្ដង​ទៀត​ កាល​ពី​យប់មិញ ទល់នឹងក្រុម Inter Milan ក្នុង​​ជ័យ​ជម្នះ ២-០ របស់​ក្រុម​ខ្លួន​ នៅ​កីឡដ្ឋាន San Siro។

គ្រាប់​បាល់​របស់ Salah មាន​ន័យ​ថា ​គេ​បាន​ស៊ុត​បញ្ចូល​ទី​ ៨លើក​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី ​ក្នុង​ពានរង្វាន់ UEFA Champions League ។ ទោះបីជាយ៉ាងណា បច្ចុប្បន្ន Ronaldo នៅតែរក្សាកំណត់ត្រាសម្រាប់គ្រាប់បាល់ក្រៅដីច្រើនជាងគេជាប់ៗគ្នា ដោយស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន១២ដងជាប់ៗគ្នានៅ UCL កាលពីលេងឱ្យ Real Madrid ។

 

Salah នឹង​មិន​អាច​បំបែក​កំណត់​ត្រានេះនៅរដូវកាលនេះទេ សម្រាប់ការប្រកួតក្រៅដី UCL នៅសល់ ដែល Liverpool អាចនឹងផ្ដល់ជូនរូបគេ។ Liverpool កំពុងលេងនៅវគ្គ ១៦ក្រុមចុងក្រោយ UCL នាពេលបច្ចុប្បន្ន។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង