យន្តហោះដឹកកីឡាកររបស់ក្រុម Manchester City បានព្យាយាមចុះចតនៅទីក្រុង Manchester មុនពេលត្រូវបានបង្វែរទៅ Liverpool វិញ។
ជើងហោះហើរ Titan Airways ដែលដឹកក្រុមមេឃខៀវ ត្រឡប់មកពីទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ក្រោយយុទ្ធនាការ UEFA Champions Leage វគ្គ១៦ក្រុម ជើងទី១ បន្ទាប់ពីបំបាក់ក្រុម Sporting Lisbon ក្នុងលទ្ធផល ៥-០ បានព្យាយាមចុះចត ៣ដង នៅពេលដែលមានខ្យល់បក់ខ្លាំង ដោយសារព្យុះ ឈ្មោះ Dudley ។
បន្ទាប់ពីបរាជ័យ៣លើក យន្តហោះត្រូវបានបង្វែរទៅកាន់ព្រលានយន្តហោះនៅ Liverpool John Lennon នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ។
អ្នកនាំពាក្យក្លិបបាននិយាយថា៖ “យើងអាចបញ្ជាក់ថា យន្តហោះដែលដឹកក្រុមដំបូងមកផ្ទះ ពី Lisbon បានចុះចតដោយសុវត្ថិភាពក្នុងទីក្រុង Liverpool បន្ទាប់ពីខ្យល់បក់ខ្លាំង បានបង្ខំឱ្យមានការបង្វែរពី Manchester”។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕