
Chelsea ត្រលប់រកការប្រកួតក្របខណ្ឌ Premier League វិញ បន្ទាប់ពីការឈ្នះពានរង្វាន់ Club World Cup នៅពេលពួកគេធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះក្រុម Crystal Palace នៅយប់ថ្ងៃសៅរ៍នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ។

ក្រុមតោខៀវ Chelsea ផ្តួលក្រុម Al Hilal និង Palmeiras នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ Club World Cup ។ មុននេះ ក្រុមរបស់លោក Thomas Tuchel បានយកឈ្នះក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-០ កាលពីប្រកួតមុននៅក្របខណ្ឌ Premier League ដើម្បីទទួលបានជ័យជម្នះលើកដំបូងរបស់ពួកគេក្នុង៥ប្រកួតចុងក្រោយ ដែលធ្វើឱ្យពួកគេចាញ់ពិន្ទុតាមពីក្រោយក្រុម Manchester City ១៦ពិន្ទុ និង ក្រុម Liverpool ៧ពិន្ទុ។
Crystal Palace ក៏បានបង្ហាញថា ពួកគេខ្វះភាពស៊ីសង្វាក់គ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមិនទាន់ស្គាល់ពាក្យថាឈ្នះនៅក្របខណ្ឌ Premier League ក្នុងឆ្នាំ២០២២។

អវត្តមានដ៏ធំសម្រាប់ម្ចាស់ផ្ទះ គឺកីឡាករ Conor Gallagher ដែលមិនមានសិទ្ធិចូលរួមប្រកួតជាមួយក្លិបដែលផ្ដល់ការខ្ចីជើងរបស់កីឡាកររូបនេះសម្រាប់ Crystal Palace។ ទោះយ៉ាងណាក៏ដោយ នៅកន្លែងផ្សេងទៀត ក្រុមរបស់អ្នកចាត់ការ Patrick Vieira មិនមានបញ្ហាឡើយ ដោយកីឡាករ Nathan Ferguson ស្ថិតក្រោមការព្រួយបារម្ភតែមួយគត់។
សម្រាប់ Chelsea កីឡាករ Mason Mount ត្រូវបានបង្ខំឱ្យចាកចេញពីការប្រកួត Club World Cup ដោយប្រើប្រាស់ឈើច្រត់ បន្ទាប់ពីរបួសកជើង។ វាដូចគ្នាសម្រាប់ Reece James និង Ben Chilwell ។ Ruben Loftus-Cheek បានអវត្តមានក្នុងការប្រកួតរបស់ Chelsea នៅព្រឹត្តិការណ៍នេះ ដោយសាររបួសផងដែរ។
សូមជម្រាបថា Chelsea បានយកឈ្នះ ៣២ លើកនៃការជួបគ្នា ៥៩ លើករវាងក្រុមទាំងពីរ បើធៀបនឹង Crystal Palace មាន ១២លើក និងស្មើ ១៥លើក។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Crystal Palace ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Vicente Guaita (GK); Joel Ward (RB), Joachim Andersen (CB), Marc Guehi (CB), Tyrick Mitchell (LB); Cheikhou Kouyate (CM), Will Hughes (CM), Jeffrey Schlupp (CM); Michael Olise (RW), Odsonne Edouard (ST), Wilfried Zaha (LW)
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
Edouard Mendy (GK); Trevoh Chalobah (CB), Andreas Christensen (CB), Antonio Rudiger (CB); Cesar Azpilicueta (RWB), Mateo Kovacic (CM), Jorginho (CM), Marcos Alonso (LWB); Hakim Ziyech (RF), Romelu Lukaku (ST), Kai Havertz (LF)
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Crystal Palace ០-២ Chelsea ។

កម្មវិធីប្រកួតសប្ដាហ៍នេះ៖
-Crystal Palace ប៉ះ Chelsea ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង២២:០០នាទី នៅ MyTV
-Man City ប៉ះ Spurs ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០០:៣០នាទី នៅ MyTV
-Leeds United ប៉ះ Man Utd ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង២១:០០នាទី នៅ CTN
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕