×

Premier League Preview៖ ការប្រកួត Leeds ទល់នឹង Man Utd ផ្សាយបន្តផ្ទាល់នៅ CTN

Leeds United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United ក្នុងការប្រកួតក្នុងក្របខណ្ឌ Premier League នៅយប់ថ្ងៃអាទិត្យនេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ។

 

Leeds នឹងគ្មានខ្សែបម្រើកណ្តាល Kalvin Phillips ឬប្រធានក្រុម Liam Cooper រហូតដល់ការប្រកួតទល់នឹង Norwich City ក្នុង​សប្ដាហ៍​ទី​ពីរ​នៃ​ខែ​មីនា។ Stuart Dallas រងរបួសពេលប៉ះក្រុម Everton កាលពីចុងសប្តាហ៍មុន។ Junior Firpo ក៏​មាន​ការ​សង្ស័យ​ក្នុង​ដំណើរ​ត្រឡប់​មក​វិញ​ពី​របួស​ភ្លៅ។ Patrick Bamford រងរបួសជើង។

 

ចំពោះ Man Utd កីឡាករ Raphael Varane ត្រូវបានប្ដូរចេញក្នុងជ័យជម្នះលើក្រុម Brighton ក្នុងលទ្ធផល ២-០ កាលពីពាក់កណ្តាលសប្តាហ៍ជាមួយនឹងបញ្ហាក្រពះ។ Eric Bailly បានរងរបួសកជើង ពេលត្រលប់មកពីបំពេញកាតព្វកិច្ចអន្តរជាតិជាមួយក្រុមជម្រើសជាតិ ដែលបានអវត្តមានគាត់តាំងពីដើមខែកុម្ភៈ។ ទាំង Nemanja Matic និង Edinson Cavani ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីការហ្វឹកហាត់ ជាមួយនឹងបញ្ហាសុខភាព។

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leeds ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

Illan Meslier (GK); Luke Ayling (RB), Diego Llorente (CB), Pascal Struijk (CB), Leo Hjelde (LB); Adam Forshaw (DM), Mateusz Klich (CM), Rodrigo (CM); Raphinha (RW), Tyler Roberts (ST), Dan James (LW)

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

 

David de Gea (GK); Diogo Dalot (RB), Victor Lindelof (CB), Harry Maguire (CB), Luke Shaw (LB); Scott McTominay (CM), Paul Pogba (CM), Bruno Fernandes (AM); Marcus Rashford (RW), Cristiano Ronaldo (ST), Jadon Sancho (LW)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Leeds ១-២ Man Utd ។

 

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

 

-Crystal Palace ប៉ះ Chelsea ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង២២:០០នាទី នៅ MyTV

-Man City ប៉ះ Spurs ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០០:៣០នាទី នៅ MyTV

-Leeds United ប៉ះ Man Utd ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង២១:០០នាទី នៅ CTN

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង