×

Aymeric Laporte នឹងបង្ហាញខ្លួនឱ្យ Man City ទល់នឹង Arsenal បន្ទាប់ពីធ្វើឱ្យលោក Pep Guardiola ពេញចិត្ត

ខ្សែការពារ Aymeric Laporte ត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំនួបរវាងក្រុម Manchester City ទល់នឹង Arsenal បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ក្នុងការចាប់ផ្តើមនៅដើមរដូវកាលនេះ។

Laporte ត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីប៉ះពាល់ដោយប្រយោល នឹងអ្នកវិជ្ជមានកូវីដ១៩នៅលើជើងហោះហើរ ដែលបានរំខានដល់ការរៀបចំខ្លួនរបស់ Laporte សម្រាប់យុទ្ធនាការនេះ។ គេមិនអាចធ្វើដំណើរជាមួយក្រុមទៅកីឡដ្ឋាន Wembley កាលពីការប្រកួតពានរង្វាន់ Community Shield ហើយបានអវត្តមានសម្រាប់ការប្រកួតបើកឆាកនៅក្របខណ្ឌ Premier League ។

ទោះយ៉ាងណាក៏ដោយ ដោយសារខ្សែការពារ John Stones មិនមានទាន់ Fit សម្រាប់ការប្រកួតជាមួយ Norwich នៅសប្ដាហ៍ទី២ លោក Pep Guardiola បានងាកទៅរក Laporte ដើម្បីចាប់ដៃគូជាមួយ Ruben Dias ដែលបានធ្វើឱ្យគ្រូបង្វឹករូបនេះ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្វីដែលគាត់បានឃើញនៅខាងក្រោយជ័យជម្នះ ៥-០ ។

លោក Pep បញ្ជាក់ថា៖ “គេ (Aymeric Laporte) នឹងលេងការប្រកួតបន្ទាប់។”

លោកបន្តថា កីឡាករដែលលេងបានល្អក្នុងជ័យជម្នះទល់នឹង Norwich នឹងមានឱកាសលេងនៅក្នុងការប្រកួតបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតរវាង Machester City ប៉ះ Arsenal នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨:០០ តទៅ។ សូមកុំភ្លេចរង់ចាំទស្សនាការប្រកួតដ៏ជក់ចិត្តនេះ ជាមួយនឹងកម្មវិធីជជែកកម្សាន្ត ទស្សន៍ទាយលទ្ធផល និងបង្ហាញទិដ្ឋភាពនានាមុនការប្រកួតនេះ ដោយមានវត្តមានពិធីករឆ្នើមៗរបស់ CBS ។ កាន់តែសប្បាយរីករាយទៀតនោះ ប្រិយមិត្ត ក៏អាចចូលរួមជជែកកម្សាន្តតាមរយៈការផ្ញើសារតាមរយៈ លេខទូរសព្ទសម្រាប់តេឡេក្រាម 078 666 500 ក្នុងការប្រើប្រាស់ពាក្យពេចន៍សមរម្យ និងប្រកបដោយការគោរពអ្នកដទៃ ដើម្បីឱ្យក្រុមការងារបង្ហាញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង