×

Mikel Arteta ផ្ដល់តម្រុយ ពី ប្រធាន ក្រុមថ្មីរបស់ Arsenal បន្ទាប់ ពី Granit Xhaka ច្រានចោល

លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal បានបង្ហើបថា Martin Odegaard អាចត្រូវបានប្រគល់តួនាទីជាប្រធានក្រុម Arsenal ដោយសារគេមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីដឹកនាំក្រុមរបស់គាត់។

ក្រុមកាំភ្លើងធំ បានតែងតាំង Alexandre Lacazette ជាប្រធានក្រុមរបស់ពួកគេរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពី Pierre-Emerick Aubameyang ត្រូវបានដកហូតតំណែងនេះ មុនពេលចាកចេញទៅ Barcelona ។ ប៉ុន្តែ Lacazette នឹងផុតកុងត្រានៅរដូវក្ដៅនេះ ដូច្នេះ លោក Arteta នឹងត្រូវជ្រើសរើសប្រធានក្រុមថ្មីនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
Odegaard ដែល មាន តម្លៃខ្លួន ៣០លាន ផោន ពីក្រុម Real Madrid កាល ពី ឆ្នាំ មុន ជា ប្រធាន ក្រុម ជម្រើសជាតិន័រវែសផងដែរ។ ហើយលោក Arteta ក៏បានពិភាក្សាទៅកាន់អ្នកចាត់ការក្រុមជម្រើសជាតិន័រវេស Stale Solbakken អំពីកីឡាករវ័យ ២៣ ឆ្នាំរូបនេះ។

គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានពិភាក្សាជាមួយនឹងខ្សែបម្រើ Granit Xhaka តែសាមីខ្លួនបានបដិសេធការក្លាយជាប្រធានក្រុម។

សូមជម្រាបថា Odegaard រកបាន៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ លើកនៅរដូវកាលនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង