pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Christian Eriksen បង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍សម្រាប់ Brentford ក្នុងជំនួបមិត្តភាព

កីឡាករ Christian Eriksen បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍ ដើម្បីបង្ហាញថា ខ្លួនពិតជាសក្តិសមនឹងការវិលត្រលប់ទៅកាន់ការប្រកួតបាល់ទាត់កម្រិតកំពូលវិញ បន្ទាប់ពីជំនួបមិត្តភាព សម្រាប់ក្រុម Brentford ។

កីឡាករអន្តរជាតិដាណឺម៉ាក អាយុ ៣០ឆ្នាំដែលបានទទួលរងការគាំងបេះដូងក្នុងអំឡុងពេលការប្រកួត Euro 2020 ជាមួយនឹងក្រុមហ្វាំងឡង់ កាលពីខែមិថុនា បានលេង ៧៨នាទីនៃការប្រកួតមិត្តភាព ជាមួយក្រុម Rangers ក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែន កាលពីថ្ងៃចន្ទ និងបាន Assist ចំនួនពីរ ក្នុងការប្រកួតដែលបញ្ចប់ដោយលទ្ធផល ២-២ ។

Eriksen បានបញ្ជូនទៅកីឡាករ Zanka ដើម្បីផ្ដល់ការនាំមុខសម្រាប់ Brentford មុន ហើយបន្ទាប់ពីទើបកីឡាករ Amad Diallo ជាអ្នកបង្កើតគ្រាប់ទីពីរ ជួយឱ្យម្ចាស់ផ្ទះតាមស្មើ តែ Eriksen បានទាត់ Free-kick ដែលត្រូវបានបញ្ចប់ទីដោយ Tristan Crama តាមស្មើមកវិញ។

អតីតកីឡាកររបស់ Tottenham Hotspur បានចូលរួមជាមួយ Brentford រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីចាកចេញពីក្រុម Inter Milan ដោយការយល់ព្រមពីគ្នាទៅវិញទៅមក។ ច្បាប់ ក្នុង ប្រទេស អ៊ីតាលី នឹង មិន អនុញ្ញាត ឱ្យ គាត់ លេង ទេ បន្ទាប់ ពី បាន ទទួលការវះកាត់ដើម្បីបំពាក់ ឧបករណ៍ជំនួយ បេះដូង (ICD)។

Eriksen បានត្រលប់មកលើទីលានប្រកួត កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្នុងការប្រកួតមិត្តភាពដូចគ្នា នៅទីលានហ្វឹកហាត់មួយផ្សេងទៀត ដែលជាការទទួលជ័យជម្នះ ៣-២ លើក្រុម Southend ក្នុងអំឡុងពេលដែលគេជាអ្នកបង្កើតឱកាសសម្រាប់កីឡាករ Josh Dasilva រកគ្រាប់បាល់ដំបូង។

Eriksen នឹងសង្ឃឹមថា អាចបង្ហាញខ្លួនឱ្យ Brentford ពេលប៉ះជាមួយក្រុម Newcastle នៅកីឡដ្ឋាន Brentford Community Stadium នៅចុងសប្ដាហ៍នេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង