×
ព័ត៌មានថ្មី

David de Gea បង្ហើបថា ខ្លួននឹងមិនចាកចេញពី Man Utd ឡើយ

អ្នកចាំទី David de Gea របស់ក្រុម Manchester United បានបង្ហើបថា ខ្លួននឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ទេ មុនពេលជួបជាមួយអតីតក្រុម Atletico Madrid របស់គេទេ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ ពានរង្វាន់ UEFA Champions League ។

កីឡាករអេស្ប៉ាញរូបនេះ នឹងប្រឈមមុខនឹងក្លឹបកុមារភាពរបស់ខ្លួនជាលើកដំបូងចាប់តាំងពីផ្លាស់ទៅ Manchester United កាលពីឆ្នាំ២០១១។ ទោះបីជាបានត្រលប់ទៅស្រុកកំណើតរបស់ខ្លួនវិញក៏ដោយ ក៏ De Gea បានអះអាងថា ឥឡូវនេះគេបានចាត់ទុកខ្លួនឯងជាកីឡាករក្នុងទីក្រុង Manchester ហើយខ្លួនមានបំណងបន្តនៅជាមួយក្រុមបិសាចក្រហម។

De Gea ថា៖ ”ការពិតដែលខ្ញុំកើតនៅទីក្រុងម៉ាឌ្រីដ ប៉ុន្តែនៅចុងបញ្ចប់ វាគ្រាន់តែជាទីក្រុងមួយប៉ុណ្ណោះ”។

“ឥឡូវនេះខ្ញុំមានអារម្មណ៍ថាខ្ញុំមកពី Manchester ។ ខ្ញុំមានអារម្មណ៍ដូចអ្នកស្រុកផ្សេងទៀតមកពី Manchester ។ កន្លែងដែលអ្នកត្រូវបានគេស្រឡាញ់និងស្វាគមន៍គឺជាផ្ទះរបស់អ្នក។”

“ខ្ញុំបាននៅទីនេះជាច្រើនឆ្នាំ ហើយជាក់ស្តែង អ្វីៗអាចកើតឡើងក្នុងជីវិត ក្នុងពិភពបាល់ទាត់ ប៉ុន្តែនិយាយតាមត្រង់ ខ្ញុំមិនបានឃើញខ្លួនឯងនៅឆ្ងាយពី Manchester United នោះទេ។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង