Liverpool បានឈ្នះការប្រកួតក្នុងទឹកដីរបស់ខ្លួន នៅក្នុងក្របខណ្ឌ Premier League ចំនួន ៣លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Leeds United ដោយរកបាន ១០ គ្រាប់។
Liverpool ធ្លាប់ឈ្នះជាប់ៗគ្នាទល់នឹង Leeds នៅកីឡដ្ឋាន Anfield ក្នុងលីគចន្លោះឆ្នាំ១៩៧៣ និង ១៩៧៨ (ឈ្នះ៦ដង)។
ខ្សែការពារ Virgil van Dijk មិនដែលចាញ់ក្នុងផ្ទះជាមួយ Liverpool ទេនៅក្របខណ្ឌ Premier League ដោយឈ្នះ ៥០ ដង និងស្មើ ៨ដង នៅ Anfield ជាមួយក្រុមហង្សក្រហម។
កំណត់ត្រាឈ្នះក្នុងការប្រកួតលីគក្នុងផ្ទះរបស់កីឡាករ Lee Sharpe នៃក្រុម Man Utd បានចារក្នុងប្រវត្តិសាស្ត្រ ដោយឈ្នះ ៤៧ដង និងស្មើ ១២ដង។
ក្រុមរបស់លោក Jurgen Klopp គឺជាក្រុមតែមួយគត់ដែលមិនចាញ់ក្នុងផ្ទះ ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដោយឈ្នះ៩ដង និងស្មើ៣ដង ហើយរបូត ៧គ្រាប់ នៅកីឡដ្ឋាន Anfield ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕