×

Chelsea ចាប់ផ្តើម​ពិភាក្សា​ដើម្បី​ចុះហត្ថលេខា​លើ Ousmane Dembele

Chelsea បានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្រុម Barcelona កីឡាករ Ousmane Dembele លើការផ្ទេរដោយឥតតម្លៃខ្លួន។

កីឡាករវ័យ ២៤ឆ្នាំ នឹងផុតកុងត្រាជាមួយក្រុមអ្នកមានបុណ្យ នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីជាមួយ Barca នៅឡើយទេ។ ក្លិបអេស្ប៉ាញនេះ កំពុងស្វែងរកក្លិប ក្នុងការលក់ Dembele ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែមិនអាចស្វែងរកអ្នកទិញបានទេ។

យោងតាមប្រភព Metro ឥឡូវនេះ Chelsea បានទាក់ទងជាមួយភ្នាក់ងាររបស់ Dembele ដើម្បីពិភាក្សាអំពីការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge នៅចុងបញ្ចប់នៃរដូវកាលនេះ។

របាយការណ៍បានអះអាងថា Dembele បានប្រាប់មិត្តរួមក្រុម Barcelona របស់គាត់ថា គាត់ចង់បន្តស្នាក់នៅក្លិប ប៉ុន្តែភ្នាក់ងាររបស់ខ្សែបម្រើស្លាបរូបនេះ នៅតែកំពុងពិភាក្សាជាមួយក្លិបនានានៅទូទាំងទ្វីបអឺរ៉ុប។ Chelsea, Manchester United និង Juventus កំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងមួយ សម្រាប់ Dembele ។

យ៉ាងណា Chelsea អាចមានឱកាសខ្ពស់ ខណៈ Thomas Tuchel មានទំនាក់ទំនងល្អជាមួយ Dembele កាលនៅក្លិប Borussia Dortmund ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង