pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Man Utd តាមដាន​ស្ថានភាព​លោក Antonio Conte បន្ទាប់ពី​គាត់គំរាម​ចាកចេញ​ពី Spurs

Manchester United ត្រូវបានភ្ជាប់ទៅកាន់លោក Antonio Conte ក្នុងការមកដឹកនាំក្លិប ដើម្បីក្លាយជាអ្នកជំនួសអចិន្ត្រៃយ៍របស់អតីតអ្នកចាត់ការ Ole Gunnar Solskjaer ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Manchester Evening News ។

ពេលនោះ លោក Solskjaer នៅតែជាអ្នកចាត់ការនៅកីឡដ្ឋាន Old Trafford នៅពេល Tottenham Hotspur បានធ្វើការប្ដូរអ្នកចាត់ការថ្មី ដោយតែងតាំងលោក Conte ទោះបីជាបុរសជនជាតិអ៊ីតាលីរូបនេះ ទទួលការចាប់អារម្មណ៍សម្រាប់កៅអីក្តៅរបស់ Manchester United ក៏ដោយ។

លោក Conte បានជំនួសលោក Nuno Espirito Santo នៅ Tottenham Hotspur ខណៈពេលដែលលោក Ralf Rangnick ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្ន នៅពេលដែល Solskjaer ត្រូវបានបញ្ចប់តំណែងកាលពីខែវិច្ឆិកា។

រយៈពេល ៣ខែហើយ លោក Rangnick កំពុងដឹកនាំ Man Utd ជាមួយលទ្ធផលល្អគួរសម ខណៈលោក Conte អតីតអ្នកចាត់ការ Chelsea និង Inter Milan កំពុងមានបញ្ហាជាមួយតំណែងរបស់ខ្លួននៅក្រុមមាន់ខ្នាយមាស។

Spurs បានយកឈ្នះលើក្រុម Manchester City កាលពីថ្ងៃសៅរ៍ ប៉ុន្តែការចាញ់ក្រុម Burnley ដែលជាក្រុមមួយក្នុងតំបន់កាត់ចោល។ ពួកគេ បានចាញ់ ៤ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេ ធ្លាក់ចេញពីក្រុមកំពូលទាំង៤ក្នុងតារាង ហើយលោក Conte បានបង្ហាញការមិនពេញចិត្តឡើយ។ លោកបានគំរាមថា លោកនឹងចាកចេញពីក្លិបនេះ បើសិនបញ្ហាគឺជារូបលោក។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង