×

កីឡាករ Yarmolenko របស់ក្រុម West Ham បរិច្ចាគថវិកាដល់កងកម្លាំងយោធាអ៊ុយក្រែន

ខ្សែប្រយុទ្ធសញ្ញាតិអ៊ុយក្រែន Andriy Yarmolenko របស់ក្លិប West Ham United ត្រូវបានគេរាយការណ៍ថា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ៧៥.០០០ ផោនដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរបស់គាត់ បន្ទាប់ពីមានការឈ្លានពានពីរុស្ស៊ី។

Yarmolenko វ័យ ៣២ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យសម្រាកពីការប្រកួត ដើម្បីសម្រួលអារម្មណ៍ដោយក្លិប West Ham កាលពីថ្ងៃអាទិត្យ ដោយគេ បានខកខានការទទួលជ័យជម្នះលើក្រុម Wolves ប៉ុន្តែមិត្តរួមក្រុមទាំងអស់របស់គេ បានពាក់អាវដែលមានឈ្មោះរបស់គេ នៅខាងក្រោយ អំឡុងពេលកម្ដៅសាច់ដុំមុនការប្រកួត។

ក្នុងអំឡុងពេលនៃការប្រកួតនេះ ទង់ជាតិអ៊ុយក្រែន ត្រូវបានបង្ហាញនៅកន្លែងអ្នកទស្សនា ដែលត្រូវបានធ្វើដូចគ្នាផងដែរ ក្នុងការប្រកួតនានានៃក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍។

Yarmolenko កើតនៅក្នុងប្រទេសរុស្ស៊ី ដែលមានឪពុកម្តាយជាជនជាតិអ៊ុយក្រែន។ បន្ទាប់មក គ្រួសាររបស់គេ បានផ្លាស់ទៅស្រុកកំណើតរបស់ពួកគាត់វិញនៅពេល Yarmolenko មិនទាន់ធំពេញវ័យ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង