×

ម្ចាស់ក្លិប Chelsea ជនជាតិរុស្ស៊ី និយាយជាមួយអ៊ុយក្រែន រកដំណោះស្រាយ

អ្នកនាំពាក្យរបស់មហាសេដ្ឋីរុស្ស៊ី បាននិយាយថា ម្ចាស់ក្លិប Chelsea លោក Roman Abramovich ត្រូវបានស្នើដោយប្រទេសអ៊ុយក្រែន ឱ្យជួយចរចាជាមួយរដ្ឋាភិបាលរុស្ស៊ី ដើម្បីរកដំណោះស្រាយដោយសន្តិភាព។

លោក Abramovich ត្រូវបានរាយការណ៍ថា បាននិយាយជាមួយមន្ត្រីអ៊ុយក្រែន ហើយបានព្យាយាមជួយពួកគេតាំងពីពេលនោះមក។

យោងតាមប្រភព BBC អ្នកនាំពាក្យរូបនេះថា៖ “ដោយផ្អែកលើអ្វីកើតឡើង យើងសុំការយោគយល់ដែលយើងមិនបានធ្វើអត្ថាធិប្បាយ លើស្ថានភាពនេះឬការពាក់ព័ន្ធរបស់គាត់”។

អ្នកនាំពាក្យ Alexander Rodnyansky បានបញ្ជាក់ពីការចូលរួមរបស់ម្ចាស់ក្លិប Chelsea ក្នុងការស្វែងរកណោះស្រាយដោយសន្តិវិធី ប៉ុន្តែគាត់បានបន្ថែមថា គាត់មិនប្រាកដថាវានឹងទទួលបានលទ្ធផលកម្រិតណានោះទេ។

លោក Rodnyansky បាននិយាយថា៖ “ខ្ញុំអាចបញ្ជាក់បានថា ភាគីអ៊ុយក្រែន បាននិងកំពុងព្យាយាមស្វែងរកនរណាម្នាក់នៅក្នុងប្រទេសរុស្ស៊ី ដែលមានបំណងជួយពួកគេ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។”

“ពួកគេ បានទាក់ទងជាមួយ Roman Abramovich តាមរយៈសហគមន៍ជ្វីហ្វ ដើម្បីសុំជំនួយ។ Abramovich បាននិងកំពុងព្យាយាមប្រមូលផ្តុំការគាំទ្រ សម្រាប់ដំណោះស្រាយដោយសន្តិវិធី ចាប់តាំងពីពេលនោះមក។”

“មិនដឹងថាវានឹងមានលទ្ធផលឬអត់ទេ ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំកំពុងទាក់ទងជាមួយបុគ្គលិករបស់ [ប្រធានាធិបតីអ៊ុយក្រែន Volodymyr] Zelensky ដោយផ្ទាល់ ហើយដឹងថា ពួកគេដឹងគុណចំពោះការខិតខំប្រឹងប្រែងពិតប្រាកដរបស់គាត់។”

អ៊ុយក្រែន បានអំពាវនាវឱ្យមានបទឈប់បាញ់ មុនការចរចាសន្តិភាព ក្នុងប្រទេសបេឡារុស្ស។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកការលុកលុយ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង