×

Cristiano Ronaldo ខាតបង់ប្រាក់ ១១លានដុល្លារ ដោយសារអចលនទ្រព្យ

ការទិញអាផាតមិននៅទីក្រុងញូវយ៉ក ក្នុងតម្លៃខ្ពស់បំផុត បានធ្វើឱ្យតារាបាល់ទាត់ព័រទុយហ្គាល់ និងក្រុម Manchester United, Cristiano Ronaldo រងការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរយៈពេល ៧ឆ្នាំ។

យោងតាម AS បានឱ្យដឹងថា Ronaldo ទើបតែបានលក់អាផាតមិនមួយ នៅអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក ក្នុងតម្លៃ ៧,២៨លានដុល្លារ ដោយព្រមទទួលយកការខាតបង់ជាង ១១លានដុល្លារ។ ក្នុងឆ្នាំ២០១៥ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ បានចំណាយ ១៨,៥លានដុល្លារដើម្បីទិញអាផាតមិន ៣បន្ទប់ ក្នុង Trump Tower ។ តម្លៃនេះ គឺតែពីរខែក្រោយពីម្ចាស់អគារនេះ គឺលោកដូណាល់ ត្រាំ បានប្រកាសពីគម្រោងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្នុងឆ្នាំ២០១៩ Ronaldo បានស្នើលក់អាផាតមិននេះ ក្នុងតម្លៃត្រឹមតែពាក់កណ្តាលនៃតម្លៃទិញ ប៉ុន្តែមិនបានជោគជ័យ។ នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ផ្ទុះឡើង តម្លៃលក់អាផាតមិននេះ ធ្លាក់ចុះមកត្រឹមតែ ៧,៧៥លានដុល្លារ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ ដោយសារលោក ត្រាំ លែងជាប្រធានាធិបតីអាមេរិក តម្លៃផ្ទះរបស់ CR7 ក៏កាន់តែទាបជាងមុនទៀត។ ទីបំផុត Ronaldo ព្រមលក់តម្លៃលក់ ៧,២៨លានដុល្លារ។

ជាមួយនឹងការបាត់បង់ ៦០% នៃតម្លៃទិញ AS បានបញ្ជាក់ថា នេះគឺជាការខាតបង់ដ៏ធំបំផុតនៃការវិនិយោគរបស់កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ដែលមិនធ្លាប់មាន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង