×

ម្ចាស់ក្លិប Chelsea ពិចារណាលក់ក្លិប ក្រោយរងសម្ពាធពីរដ្ឋាភិបាលអង់គ្លេស

ម្ចាស់ក្លិប Chelsea លោក Roman Abramovich កំពុងពិចារណាលក់ក្លិបដែលមានមូលដ្ឋាននៅកីឡដ្ឋាន Stamford Bridge ។ មហាសេដ្ឋីជនជាតិរុស្ស៊ីរូបនេះ គ្រោងនឹងទទួលសំណើទិញក្លិប Chelsea នៅចុងសប្តាហ៍នេះ ដោយមានភាគី ៣ ចាប់អារម្មណ៍ក្នុងការទិញក្លិបតោខៀវ។

លោក Abramovich ប្រឈមមុខនឹងការគំរាមដាក់ទណ្ឌកម្មពីរដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីសប្តាហ៍មុន។ លោកចង់ប្រគល់ការងារប្រចាំថ្ងៃរបស់ Chelsea ទៅកាន់មូលនិធិសប្បុរសធម៌របស់ក្លិបដើម្បីជំនួសរូបលោកវិញផងដែរ។ ការធ្វើបែបនេះ គឺក្នុងគោលបំណងរក្សាគម្លាតរវាងខ្លួនគាត់ និង Chelsea ប៉ុន្តែមូលនិធិរបស់ក្លិប មិនទាន់ទទួលយកសំណើរបស់គាត់នៅឡើយទេ ដោយអ្នកខ្លះពិចារណាលាឈប់ពីការងារ។

សារព័ត៌មាន The Telegraph អះអាងថា ភាគីដែលចាប់អារម្មណ៍ក្នុងការទិញក្លិបនៅភាគខាងលិចទីក្រុងឡុងដ៍ ជឿថា ជាជំហានដំបូង លោក Abramovichនឹងបើកចំហរក្នុងការលក់។ សំណើនឹងត្រូវធ្វើឡើងសម្រាប់លោក Abramovich នៅសប្តាហ៍នេះ ប៉ុន្តែវាអាចផ្លាស់ប្តូរប្រសិនបើគាត់ទទួលបានទណ្ឌកម្ម។ Chelsea តែងតែរក្សាជំហរមិនលក់ក្លិប។ ប៉ុន្តែ Telegraph អះអាងថា លោក Abramovich គ្មានជម្រើសផ្សេងឡើយ។

លោក ធ្លាប់បដិសេធសំណើតម្លៃ ២,២ពាន់លានផោន។ របាយការណ៍ បានអះអាងថា Chelsea ជំពាក់បំណុល ១,៥១ពាន់លានផោន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង