លោក Roman Abramovich បានស្នើលក់ Chelsea ទៅឱ្យភាគីចំនួន ៤ផ្សេងគ្នាក្នុងសប្តាហ៍នេះ។ នេះបើយោងតាមអ្នកជំនួញជនជាតិស្វីស Hansjorg Wyss ។
មហាសេដ្ឋីរុស្ស៊ី Abramovich បានប្រកាសកាលពីថ្ងៃសៅរ៍ថា គាត់បានប្រគល់ការគ្រប់គ្រងរបស់ក្លិប ដែលលោកទិញកាលពីឆ្នាំ២០០៣ ទៅឱ្យអ្នកទទួលខុសត្រូវនៃមូលនិធិសប្បុរសធម៌របស់ Chelsea។
សារព័ត៌មាន Telegraph បានរាយការណ៍ថា លោក Abramovich នឹងទទួលបានការដេញថ្លៃ សម្រាប់ការលក់ក្រុមតោខៀវ ក្នុងសប្តាហ៍នេះ ខណៈចក្រភពអង់គ្លេស មានបំណងកាត់បន្ថយប្រាក់រុស្ស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រធានាធិបតីវ្ល៉ាឌឺមៀ ពូទីន។
លោក Wyss គឺជាពាណិជ្ជករកើតនៅប្រទេសស្វីស ដែលមានទ្រព្យសម្បត្តិ ៥,១ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes ។ លោកមានក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ Synthes USA ។
មហាសេដ្ឋីអាយុ ៨៦ឆ្នាំរូបនេះ បានប្រាប់កាសែតស្វីសថា៖ “Abramovich គឺជាទីប្រឹក្សា និងមិត្តជិតស្និទ្ធបំផុតរបស់ពូទីនម្នាក់។ ដូចអ្នកជំនួញដទៃទៀតដែរ គាត់ក៏ភ័យស្លន់ស្លោដែរ។ Abramovich កំពុងព្យាយាមលក់វីឡារបស់គាត់ទាំងអស់នៅក្នុងប្រទេសអង់គ្លេស។ គាត់ក៏ចង់លក់ Chelsea ឱ្យឆាប់ដែរ។ ខ្ញុំ និងមនុស្ស ៣នាក់ផ្សេងទៀត បានទទួលសំណើកាលពីថ្ងៃអង្គារ ដើម្បីទិញ Chelsea ពីលោក Abramovich។ ខ្ញុំត្រូវរង់ចាំ ៤ ទៅ ៥ថ្ងៃឥឡូវនេះ Abramovich កំពុងសួរច្រើនពេក។”
លោកបន្ថែមថា Chelsea ជំពាក់ Abramovich ២ពាន់លានផោន។ ប៉ុន្តែ Chelsea មិនមានលុយទេ ដូច្នេះ អ្នកដែលទិញ Chelsea ត្រូវចេញសំណងដល់ Abramovich ។
គាត់បានបន្ថែមថា៖ “គិតត្រឹមថ្ងៃនេះ យើងមិនទាន់ដឹងតម្លៃលក់ពិតប្រាកដទេ។ ខ្ញុំអាចចាប់ផ្ដើមនៅ Chelsea ជាមួយដៃគូ។ ប៉ុន្តែខ្ញុំត្រូវតែពិនិត្យលក្ខខណ្ឌទូទៅជាមុនសិន។ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាន គឺខ្ញុំប្រាកដជាមិនធ្វើរឿងបែបនេះតែម្នាក់ឯងទេ។ ប្រសិនបើខ្ញុំទិញ Chelsea គឺជាមួយក្រុមហ៊ុនដែលមានអ្នកវិនិយោគពី ៥មួយទៅ ៧នាក់”។
សូមជម្រាបថា លោក Abramovich មិនទាន់ទទួលរងការដាក់ទណ្ឌកម្មណាមួយពីរដ្ឋាភិបាលចក្រភពអង់គ្លេសនៅឡើយទេ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី មកលើ អ៊ុយក្រែន កាលពីសប្តាហ៍មុន។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕