×

លោក Abramovich នឹងលក់ Chelsea ហើយប្រាក់ចំណូលសុទ្ធ យកទៅជួយជនរងគ្រោះក្នុងសង្រ្គាមអ៊ុយក្រែន

ម្ចាស់ក្លិប Chelsea ជនជាតិរុស្សី Roman Abramovich កាលពីថ្ងៃពុធ ទី២ ខែមីនា បានបញ្ជាក់ថា គាត់នឹងលក់ក្លិប Premier League ដោយសន្យាថា ប្រាក់ចំណូលសុទ្ធ នឹងយកទៅជួយដល់ជនរងគ្រោះក្នុងសង្គ្រាមនៅអ៊ុយក្រែន។

មហាសេដ្ឋីរូបនេះ បានទិញក្លិប Chelsea ចាប់តាំងពីឆ្នាំ២០០៣។ លោក Abramovich បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ដូចដែលខ្ញុំបាននិយាយពីមុនមក ខ្ញុំតែងតែធ្វើការសម្រេចចិត្តដោយយកចិត្តទុកដាក់បំផុត។ ក្នុងស្ថានភាពបច្ចុប្បន្ននេះខ្ញុំ បានសម្រេចចិត្តលក់ក្លិប ព្រោះខ្ញុំជឿថានេះ គឺជាប្រយោជន៍របស់ក្លិបអ្នកគាំទ្រ បុគ្គលិក ព្រមទាំងអ្នកឧបត្ថម្ភ និងដៃគូរបស់ក្លិប។”

វាជាដំណឹងដ៏រញ្ជួយមួយសម្រាប់បាល់ទាត់អង់គ្លេស។ Chelsea បានឈ្នះពានរង្វាន់ធំៗចំនួន ១៩ នៅក្នុងយុគសម័យ Abramovich រួមទាំងពានរង្វាន់ Champions League ចំនួន ២ លើក និងពានរង្វាន់ Premier League ចំនួន ៥ លើក។ ប៉ុន្តែរជ្ជកាលរបស់បុរសវ័យ ៥៥ឆ្នាំរូបនេះ នឹងត្រូវបញ្ចប់។

រដ្ឋាភិបាលអង់គ្លេស មិនទាន់បញ្ជាឱ្យដាក់ទណ្ឌកម្មលើលោក Abramovich ដែលមានភាពស្និទ្ធស្នាលជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌឺមៀ ពូទីន នៅឡើយទេ ប៉ុន្តែការព្រួយបារម្ភរបស់ម្ចាស់ក្លិប Chelsea គឺការរឹបអូសទ្រព្យសម្បត្តិដោយរដ្ឋាភិបាលអង់គ្លេស។

មហាសេដ្ឋីជនជាតិស្វីស Hansjorg Wyss និងវិនិយោគិនសហរដ្ឋអាមេរិក Todd Boehly ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំការដេញថ្លៃរួមគ្នាទិញក្លិប Chelsea ។

គេជឿថាតម្លៃរបស់ Abramovich សម្រាប់ Chelsea ប្រហែល ៣ពាន់លានផោន (៤ពាន់លានដុល្លារអាមេរិក)។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង