×

Premier League ទំនងជាផ្អាក ឬបញ្ចប់កុងត្រាផ្សាយបន្តផ្ទាល់ជាមួយ រុស្ស៊ី

ក្របខណ្ឌ Premier League កំពុងពិនិត្យលើលទ្ធភាពនៃការផ្អាក ឬការបញ្ចប់កិច្ចព្រមព្រៀងជាមួយទូរទស្សន៍រុស្ស៊ី ដោយសារបញ្ហាអ៊ុយក្រែន។

លោក Richard Masters នាយកប្រតិបត្តិនៃលីគ EPL បាននិយាយថា កិច្ចព្រមព្រៀងរបស់ខ្លួន កំពុងស្ថិតក្រោមការត្រួតពិនិត្យ។

សិទ្ធិផ្សាយរបស់រុស្ស៊ីសម្រាប់រដូវកាលនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមួយ ឈ្មោះថា Rambler ហើយចាក់ផ្សាយនៅលើវេទិកាស្ទ្រីម Okko ។ ទូរទស្សន៍ Match TV ដែលគ្រប់គ្រងដោយក្រុមហ៊ុនថាមពលយក្ស Gazprom នឹងចាប់ផ្តើមកិច្ចសន្យារយៈពេល ៦ឆ្នាំចាប់ពីរដូវកាល ២០២២-២៣។

កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរុស្ស៊ីក្នុងគ្រប់វិស័យទាំងអស់ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ហើយ នាយកប្រតិបត្តិនៃលីគ EPL បានប្រាប់សារព័ត៌មាន Financial Times នៅទីក្រុងឡុងដ៍ ថា៖ “ទាក់ទងនឹងកិច្ចសន្យាផ្សាយរបស់យើងនៅក្នុងប្រទេសរុស្ស៊ី ច្បាស់ណាស់ថា វាកំពុងស្ថិតក្រោមការត្រួតពិនិត្យ”។

“យើងកំពុងពិនិត្យមើល (កិច្ចសន្យា) យ៉ាងដិតដល់ក្នុងលក្ខខណ្ឌនៃការផ្អាក និងការបញ្ចប់។ វាកំពុងកើតឡើងនៅពេលនេះ។ វាគឺជាស្ថានភាព ដែលមានការវិវឌ្ឍលឿន។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង