×

Premier League Preview ៖ ការប្រកួត Burnley ទល់នឹង Chelsea ផ្សាយបន្តផ្ទាល់នៅ MyTV

នៅក្នុងសប្តាហ៍ដែលលេចដំណឹងថាក្លិបនឹងត្រូវលក់ទៅឱ្យម្ចាស់ថ្មី ក្លិប Chelsea នឹងត្រឡប់ទៅរកការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ ខណៈដែលពួកគេធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Burnley ដែលនឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV ។

ក្រុមតោខៀវ បានឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup នៅពាក់កណ្តាលសប្តាហ៍ដោយបានយកឈ្នះលើក្រុម Luton ។ មុននេះ ពួកគេ បានបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup ក្រោមថ្វីជើងក្រុម Liverpool តាមរយៈការស៊ុតបាល់ប៉េណាល់ទីកាច់សេចក្ដី។

ក្រុមរបស់លោក Thomas Tuchel នឹងស្វែងរកជ័យជម្នះក្នុងលីគជាលើកទីបីជាប់ៗគ្នានៅចុងសប្តាហ៍នេះ ដោយបានផ្តួលក្រុម Tottenham Hotspur និង Crystal Palace ។

ក្រុម Burnley បានយកឈ្នះ Brighton និង Tottenham Hotspur មុនពេលរកបានមួយពិន្ទុនៅ Crystal Palace ប៉ុន្តែ បានបរាជ័យក្រោមស្នាដៃក្រុម Leicester នៅពាក់កណ្តាលសប្តាហ៍។

ក្រុម ម្ចាស់ ផ្ទះ អាចនឹងជួបអវត្តមានរបស់ Ben Mee ដែលបាន របួស ជង្គង់ លើក មុន ពេល ប្រកួត ជាមួយ Leicester។ Erik Pieters, Matej Vydra, Johann Berg Gudmundsson និង Dale Stephens នៅតែអវត្តមាន។

សម្រាប់ក្រុមតោខៀវ Thiago Silva, Hakim Ziyech និង Trevoh Chalobah សុទ្ធតែបានហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងសង្ឃឹមថានឹងមានវត្តមាននៅយប់នេះ ប៉ុន្តែ Cesar Azpilicueta និង Andreas Christensen ពុំទាន់ច្បាស់នោះទេ។ Ben Chilwell អវត្តមានរយៈពេលវែង ប៉ុន្តែ Reece James ហាក់បីដូចជាមានកាយសម្បទាពេញលេញឡើងវិញ។

ក្លិបទាំងពីរ មានកំណត់ត្រាប្រហាក់ប្រហែលដោយ Chelsea ឈ្នះ ៤០លើក Burnley ឈ្នះ ៣៨លើក និងស្មើ ២៥លើក។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Burnley ដែលអាចប្រើប្រាស់ទម្រង់ ៤-៤ -២ ៖

Nick Pope (GK); Connor Roberts (RB), James Tarkowski (CB), Nathan Collins (CB), Charlie Taylor (LB); Aaron Lennon (RM), Ashley Westwood (CM), Josh Brownhill (CM), Dwight McNeil (LM); Wout Weghorst (ST), Maxwel Cornet (ST)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៣-៤ -៣ ៖

Edouard Mendy (GK); Trevoh Chalobah (CB), Thiago Silva (CB), Antonio Rudiger (CB); Reece James (RWB), Mateo Kovacic (CM), N’Golo Kante (CM), Marcos Alonso (LWB); Mason Mount (RF), Romelu Lukaku (ST), Kai Havertz (LF)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Burnley ០-២ Chelsea ។

ការប្រកួតផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

– Burnley ប៉ះ Chelsea ថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២ ម៉ោង១០:០០យប់ នៅ MyTV
– Man City ប៉ះ Man Utd ថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២ ម៉ោង១១:៣០នាទីយប់ នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង