×

Premier League Preview៖ ​ការប្រកួត Man City ទល់នឹង Man Utd ផ្សាយបន្តផ្ទាល់នៅ CTN យប់នេះ

Manchester United ធ្វើ​ដំណើរ​ទៅជួប​​ជាមួយ Manchester City ក្នុង​ជើងទី២ នៃ​ការ​ប្រកួត Manchester Derby ក្នុងក្របខណ្ឌ Premier League រដូវកាល២០២១-២០២២ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ។

ក្រុមរបស់លោក Pep Guardiola បច្ចុប្បន្នកំពុងឈរលើកំពូលតារាង និងមានចំនួន ៦ពិន្ទុពីក្រុមលេខ២ Liverpool ដែលនៅសល់១ប្រកួតក្នុងដៃ។ ទន្ទឹមនឹងនោះ Manchester United ចង់រក្សាចំណាត់ថ្នាក់កំពូលទាំង៤ បន្ទាប់ពីចាញ់ Man City ២-០ នៅកីឡដ្ឋាន Old Trafford កាលពីជើងទី១។

 

ក្រុមរបស់លោក Pep Guardiola នឹងអវត្តមានខ្សែការពារដ៏សំខាន់ Ruben Dias ពី ៤ ទៅ ៦ សប្តាហ៍ បន្ទាប់ពីកីឡាករព័រទុយហ្គាល់រូបនេះ ត្រូវបានដកចេញជាមួយនឹងរបួសសរសៃពួរ។ Cole Palmer នឹងមិនអាចលេងបានផងដែរ។

 

រីឯ Scott McTominay ត្រលប់មក Man Utd វិញ បន្ទាប់ពីកីឡាករអន្តរជាតិស្កុតឡែនរូបនេះ ខកខានក្នុងការប្រកួតដែលស្មើគ្នា កាលពីចុងសប្តាហ៍មុនជាមួយ Watford ដោយសារជំងឺ។ Ralf Rangnick ក៏ជឿថា Edinson Cavani មានឱកាសល្អក្នុងការវិលត្រឡប់មកវិញ។ កីឡាករ​អ៊ុយរូហ្គាយ​រូប​នេះ​ ទើបតែជាសះស្បើយពី​បញ្ហា​ក្រលៀន​។

 

Man United បានឈ្នះ ៣លើកចុងក្រោយរបស់ពួកគេ ទៅកាន់កីឡដ្ឋាន Etihad របស់ Man City ។

 

នេះជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

Ederson (GK); Joao Cancelo (RB), John Stones (CB), Aymeric Laporte (CB), Oleksandr Zinchenko (LB); Rodri (CM), Kevin De Bruyne (CM), Ilkay Gundogan (CM); Phil Foden (RW), Bernardo Silva (ST), Raheem Sterling (LW)

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់

 

David De Gea (GK); Aaron Wan-Bissaka (RB), Harry Maguire (CB), Raphael Varane (CB), Luke Shaw (LB); Fred (CM), Scott McTominay (CM), Bruno Fernandes (AM); Jadon Sancho (RW), Cristiano Ronaldo (ST), Paul Pogba (LW)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man City ២-១ Man Utd។

 

ការប្រកួតផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

 

– Burnley ប៉ះ Chelsea ថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២ ម៉ោង១០:០០យប់ នៅ MyTV

– Man City ប៉ះ Man Utd ថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២ ម៉ោង១១:៣០នាទីយប់ នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង