គិតត្រឹមសប្តាហ៍ទី២៨ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah របស់ក្រុម Liverpool (១៩គ្រាប់ ស្មើ Diogo Jota ), កីឡាករ Heung-min Son របស់ក្រុម Tottenham Hotspur(១០គ្រាប់ ស្មើ Riyad Mahrez របស់ Man City, Raheem Sterling របស់ Man City និង Jamie Vardy របស់ Leicester City)។
កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Alexander-Arnold របស់ក្រុម Liverpool (១១ដង), Mohamed Salah របស់ Liverpool (១០ដង) កីឡាករ Andrew Robertson របស់ក្រុម Liverpool (៩ដង ស្មើកីឡាករ Paul Pogba របស់ Man Utd)។
ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៧១គ្រាប់) Man City (៦៨គ្រាប់) និង Chelsea (៥៣គ្រាប់)។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Leeds (៦១គ្រាប់), Norwich (៥៨គ្រាប់) និង Watford (៥០គ្រាប់)។
ក្រុមទាំង៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៧៧កាត), Newcastle United (៦១កាត), និង Aston Villa (៥៩កាត)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ David de Gea របស់ Man Utd (១០៤ដង), កីឡាករ Illan Maslier របស់ Leeds (១០២ដង) និង Jose Sa របស់ Wolves (៩៥ដង)។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕