×

Harry Kane បង្កើតកំណត់ត្រាមួយសម្រាប់ខ្លួនឯង ក្រោយស៊ុតឱ្យ Spurs ឈ្នះ Everton

Harry Kane បានបង្ហាញពីភាពរីករាយក្នុងការបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធ Thierry Henry របស់ក្រុម Arsenal ក្នុងការស៊ុតបញ្ចូលទីនៅក្របខណ្ឌ Premier League ។

 

ខ្សែប្រយុទ្ធ Tottenham Hotspur ស៊ុតបញ្ចូលទីអំឡុងពេលក្រុមរបស់គាត់យកឈ្នះក្រុម Everton ក្នុងលទ្ធផល ៥-០ កាលពីយប់មិញ ដែលធ្វើឱ្យគ្រាប់បាល់របស់ Kane កើនដល់ ១៧៦គ្រាប់។ Kane ឡើង​ទៅ​លេខ​៦​ក្នុង​បញ្ជី​អ្នកស៊ុតបញ្ចូលទីនៃក្របខណ្ឌ Premier League តែ​ខ្វះ១​គ្រាប់​តាម​ពី​ក្រោយ Frank Lampard ។

 

ខ្សែការពារ Michael Keane របស់ Everton បានបង្កឱ្យបាល់ចូលទីខ្លួនឯងបន្ទាប់ពី ១៤នាទី ខណៈអ្នកចាំទី Jordan Pickford មានកំហុសសម្រាប់គ្រាប់បាល់របស់ Son Heung-min ៣នាទីក្រោយមក។ Harry Kane បានបន្ថែមគ្រាប់ទី២ សម្រាប់ Spurs មុនចប់តង់ ៨នាទី។

 

ចូលដល់វគ្គទី២ កីឡាករបម្រុង Sergio Reguilon ស៊ុតបញ្ចូលទីនៅនាទី៤៦។ Kane បានបន្ថែមគ្រាប់ទី៥សម្រាប់ការប្រកួត បន្ទាប់ពី ៥៥នាទី។

 

Everton មានត្រឹមតែមួយពិន្ទុ លើតំបន់កាត់ចោល ជាមួយនឹងការប្រកួតក្នុងដៃសល់៣ប្រកួត។ Burnley លេខ១៨សល់ ២ប្រកួតក្នុងដៃ។

 

Spurs ឈរនៅលេខរៀងទី៧ ដោយខ្វះត្រឹមតែ ៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Arsenal តែលេងលើសក្រុមកាំភ្លើងធំ ១ប្រកួត។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង