×

Marcus Rashford របស់ Man United ពិចារណាពីអនាគត ក្រោយបាត់បង់ជម្រើស១១នាក់ដំបូង

Manchester United មានភាពរញ៉េរញ៉ៃបន្តិចនៅពេលនេះ ស្របពេលដែលសារព័ត៌មាន The Guardian បានរាយការណ៍ថា ខ្សែប្រយុទ្ធ Marcus Rashford កំពុងពិចារណាពីអនាគតរបស់ខ្លួននៅក្លិបបិសាចក្រហម។

 

Rashford វ័យ ២៤ឆ្នាំ បានចាប់ផ្តើមការប្រកួត Premier League ត្រឹមតែ ២ដងប៉ុណ្ណោះក្នុងចំណោម ១១ប្រកួតចុងក្រោយរបស់ក្រុម ហើយបានធ្លាក់ចេញពីកៅអីក្នុងការប្រកួតចាញ់ក្រុម Manchester City ៤-១ កាលពីថ្ងៃអាទិត្យ។ ជាការពិតណាស់ របាយការណ៍បាននិយាយថា គេមានការខកចិត្តកាន់តែខ្លាំង បន្ទាប់ពីវិលត្រឡប់ពីការវះកាត់ស្មា។

 

អ្នកចាត់ការបណ្ដោះអាសន្នរបស់ Man Utd លោក Ralf Rangnick បានផ្តល់ឱកាសដល់កីឡាករ Anthony Elanga វ័យ ១៩ឆ្នាំនៅរដូវកាលនេះ ខណៈកីឡាករ Jadon Sancho បានបង្ហាញទម្រង់លេងល្អ នាពេលថ្មីៗនេះ។

 

កុងត្រារបស់ Rashford នឹងផុតសុពលភាពនៅឆ្នាំ២០២៣ ដូច្នេះសម្ពាធលើអនាគតរបស់គេ នឹងកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ទោះបីជាក្លិបមានជម្រើសមួយឆ្នាំដើម្បីបន្តកុងត្រាក៏ដោយ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង