×

Liverpool ឡើងទៅវគ្គ៨ក្រុមចុងក្រោយ UCL ក្រោយចាញ់ Inter Milan

អ្នកចាត់ការ Jurgen Klopp បាននិយាយថា Liverpool សក្តិសមក្នុងការឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ទោះបីជាពួកគេ ត្រូវក្រុម Inter Milan ផ្តួលក្នុងជើងទីពីរនៃការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៅកីឡដ្ឋាន Anfield ក៏ដោយ។ Liverpool បានរងបរាជ័យដោយលទ្ធផល ១-០ កាលពីយប់មិញ។

ការបញ្ចប់ទីដ៏ល្អឥតខ្ចោះដោយកីឡាករ Lautaro Martinez មិនគ្រប់គ្រាន់សម្រាប់ម្ចាស់ជើងឯកអ៊ីតាលីនោះទេ ខណៈគ្រាប់បាល់ចុងម៉ោងដោយ Roberto Firmino និង Mohamed Salah កាលពីជើងទី១ ក្នុងទីក្រុង Milan កាលពីបីសប្តាហ៍មុន បានជួយឱ្យក្រុមមកពីក្របខណ្ឌ Premier League ធានាឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ សរុបទាំងពីរជើង Liverpool ២ Inter Milan ១។

បរាជ័យលើកចុងក្រោយរបស់ Liverpool នៅទឹកដី Anfield បានកើតឡើងតាំងពីជិតមួយឆ្នាំមុន។ Mario Lemina រកបានគ្រាប់បាល់តែមួយគ្រាប់គត់ ដើម្បីផ្តល់ឱ្យក្រុម Fulham នូវជ័យជម្នះក្រៅដី ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

Liverpool បានឆ្លងកាត់ ២៨ប្រកួតមិនដែលចាញ់នៅក្នុងទឹកដីរបស់ខ្លួន ដោយឈ្នះ ២១លើក និងស្មើ ៧លើក មុនពេល Inter ទទួលជ័យជម្នះលើកដំបូងលើហង្សក្រហម ចាប់តាំងពីឆ្នាំ១៩៦៥។

ទោះបីជាចាញ់ក៏ដោយ ក្រុមរបស់លោក Klopp ឥឡូវនេះបានឈានដល់វគ្គ៨ក្រុមចុងក្រោយ Champions League ជាលើកទី៤ ក្នុងរយៈពេល ៥រដូវកាលចុងក្រោយនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង