ក្របខណ្ឌ Premier League បានសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងផ្សាយរបស់ខ្លួន ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសរុស្ស៊ី បន្ទាប់ពី យោធារុស្ស៊ី បានចូលលុកលុយប្រទេសអ៊ុយក្រែន។
ជំហរនេះ នឹងចូលជាធរមានភ្លាមៗ មានន័យថា ការប្រកួតចំនួន៤ នៅថ្ងៃព្រហស្បតិ៍ នឹងមិនត្រូវបានផ្សាយបន្តផ្ទាល់ នៅក្នុងប្រទេសរុស្ស៊ីនោះទេ។ ការសម្រេចចិត្តនេះ ចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះនៃកិច្ចប្រជុំរយៈពេល ៤ម៉ោងនៃក្លិបទាំង២០ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ។
លីគបាល់ទាត់កំពូលរបស់អង់គ្លេស ក៏និយាយថា ខ្លួននឹងបរិច្ចាគប្រាក់ ១លានផោន ដើម្បីជួយប្រជាជនអ៊ុយក្រែនផងដែរ។
សិទ្ធិទូរទស្សន៍សម្រាប់ Premier League ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Rambler Group ។ ក្រុមហ៊ុននេះ សល់កិច្ចសន្យា១ឆ្នាំ ដើម្បីផ្សាយបន្តផ្ទាល់ការប្រកួត Premier League នៅក្នុងប្រទេសរុស្ស៊ី។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕