×

ខ្សែការពាររបស់ Chelsea នឹងយល់ព្រមផ្លាស់ទៅ Barcelona

យោងតាមអ្នកជំនាញ Fabrizio Romano បានឱ្យដឹងថា ពាក្យចចាមអារ៉ាមដែលថា Andreas Christensen ផ្លាស់ទៅកាន់ក្លិប Barcelona នឹងក្លាយជាការពិត បន្ទាប់ពីកិច្ចព្រមព្រៀងពាក្យសម្ដីរវាងក្លិប និងកីឡាករ នឹងកើតឡើងនៅសប្តាហ៍នេះ។

លោក Romano ក៏បានផ្តល់ព័ត៌មានលម្អិតបន្ថែមផងដែរថា Christensen នឹងមិនពិចារណាផ្លាស់ទៅកាន់ក្លិបផ្សេងទៀត ដែលនៅ Premier League ទេ ដោយសារតែការគោរពចំពោះ Chelsea ប៉ុន្តែខ្សែការពារសញ្ជាតិដាណឺម៉ាកនេះ ទំនងជាមិនទទួលបានការដេញថ្លៃពី Bayern Munich ដូចអ្វីដែល Barca ផ្តល់ជូនឡើយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង