×

Ferdinand និង Shaqiri ថា Liverpool អាចមានឱកាសឈ្នះពាន៤នៅរដូវកាលនេះ

លោក Rio Ferdinand អ្នកជំនាញកីឡាករ និងជាអតីតខ្សែការពាររបស់ Man Utd បាននិយាយដោយស្ទាក់ស្ទើរថា ក្រុម Liverpool អាចនឹងឈ្នះពានរង្វាន់៤ នៅរដូវកាលនេះ។

មិនខុសគ្នានោះដែរ អតីតខ្សែប្រយុទ្ធហង្សក្រហម Xherdan Shaqiri ដែលបច្ចុប្បន្នកំពុងលេងនៅក្រុម Chicago Fire បាននិយាយថា អ្វីៗអាចទៅរួចសម្រាប់ក្រុមរបស់លោក Jurgen Klopp ។

ក្រុមហង្សក្រហម Liverpool បានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុម Inter Milan កាលពីយប់មិញ ប៉ុន្តែបានឈានទៅជុំបន្ទាប់ UEFA Champions League ជាមួយនឹងលទ្ធផលសរុបពីរជើង ២-១។

Liverpool បានឈ្នះពាន Carabao Cup រួចរាល់ហើយក្នុងរដូវកាលនេះ ហើយកំពុងស្វែងរកការឈ្នះពានរង្វាន់ Premier League និង FA Cup ផងដែរ។

Liverpool តាមពីក្រោយ ក្រុម Manchester City ៦ពិន្ទុ ដោយមានមួយប្រកួតក្នុងដៃ និងមួយប្រកួតទៀតនឹង ទៅសួរសុខទុក្ខពួកគេនៅកីឡដ្ឋាន Etihad ។

មិនមានក្រុមណា ធ្លាប់ឈ្នះពានរង្វាន់ Premier League, League Cup, FA Cup និង UEFA Champions League ក្នុងរដូវកាលតែមួយទេ។ Man Utd ធ្លាប់ឈ្នះពាន៣ក្នុងរដូវកាល១៩៩៨-៩៩ ពោលគឺ Premier League, FA Cup និង Champions League ខណៈ Man City បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League បន្ទាប់ពីឈ្នះ Premier Leauge, FA Cup និង League Cup កាលពីរដូវកាល ២០១៨-១៩។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង