×

លោក Pochettino ថា Spurs នៅតែស្ថិតក្នុងបេះដូងរបស់គាត់ ហើយពេញចិត្តការត្រឡប់ទៅ EPL វិញ

លោក Mauricio Pochettino បានសារភាពថា គាត់នៅតែមើលឃើញ Tottenham Hotspur ជា ក្លិបរបស់គាត់ ហើយអារម្មណ៍ដែលគាត់មានសម្រាប់ Spurs គឺ មិនអាចបំភ្លេចបានឡើយ។

បុរសវ័យ ៥០ឆ្នាំរូបនេះ បានចាកចេញពី Tottenham Hotspur កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីការដឹកនាំពួកគេ ឱ្យបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង៤ និងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ។ គាត់បានចាកចេញ និងក្លាយជាអ្នកចាត់ការក្រុម Paris Saint-Germain កាលពីខែមករា ឆ្នាំ២០២១ ប៉ុន្តែលោកបរាជ័យក្នុងការជួយឱ្យពួកគេ ឈ្នះពានរង្វាន់ Champions League ។

លោក Pochettino ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League ជាមួយនឹងក្រុម Manchester United។ លោកនិងអ្នកចាត់ការក្រុម Ajax លោក Erik ten Hag នៅតែជាបេក្ខភាពជួរមុខពីររូប ដើម្បីជំនួសតំណែងអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick នៅ Manchester United ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង