អ្នកចាត់ការ Brendan Rodgers បាននិយាយកាលពីថ្ងៃពុធ ថា ខ្សែប្រយុទ្ធក្រុម Leicester City កីឡាករ Jamie Vardy នឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ ដោយសាររបួសជង្គង់។
Vardy វ័យ ៣៥ឆ្នាំ ទើបតែបានត្រឡប់មកពីរបួសសរសៃពួរ នៅពេលដែលគេមានបញ្ហាជង្គង់ ក្នុងជ័យជម្នះ ១-០ របស់ Leicester លើ Leeds Unitedក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃទី៥ ខែមីនា។
Vardy គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Leicester ជាមួយនឹងគ្រាប់បាល់ចំនួន ១០គ្រាប់ ក្នុងលីគ ទោះបីជាត្រូវអវត្តមានយូរដោយសារតែបញ្ហាសរសៃពួរក៏ដោយ។ គេ ទើបតែបានចាប់ផ្តើមការប្រកួតលើកដំបូងនៅឆ្នាំ២០២២នេះ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅតែប៉ុណ្ណោះ។
Leicester នឹងធ្វើជាម្ចាស់ផ្ទះទទួលក្លិបបារាំង Rennes នៅថ្ងៃសុក្រ ក្នុងជើងទីមួយនៃវគ្គ ១៦ ក្រុមចុងក្រោយក្នុង Europa Conference League ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕