×

Man Utd ទាក់ទងខ្សែប្រយុទ្ធ Lyon ដើម្បីជំនួស Edinson Cavani

Manchester United កំពុងតាមដានខ្សែប្រយុទ្ធ Lyon, Moussa Dembele ខណៈក្រុមបិសាចក្រហម សម្លឹងរកអ្នកជំនួស Edinson Cavani ដែលគ្រោងនឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ។

ប្រភពសារព័ត៌មាន Metro បានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នៅសល់សុពលភាព ១៨ខែក្នុងកុងត្រាជាមួយ Lyon ហើយក្លិប Ligue 1 បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចរចាលើតម្លៃខ្សែប្រយុទ្ធរូបនេះ នៅចុងបញ្ចប់នៃរដូវកាលនេះ។

Cavani គ្រោងនឹងចាកចេញពីកីឡដ្ឋាន Old Trafford នៅពេលដែលកិច្ចសន្យារបស់គាត់ផុតសុពលភាព នៅចុងយុទ្ធនាការនេះ ខណៈអនាគតរបស់ Cristiano Ronaldo និង Marcus Rashford ក៏ស្ថិតនៅក្នុងមន្ទិលសង្ស័យផងដែរ។

Dembele លេងបានតែ ២ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League សម្រាប់ Fulham កាលនៅក្មេង ហើយខ្សែប្រយុទ្ធរូបនេះ ចង់ត្រលប់ទៅប្រទេសអង់គ្លេសយូរមកហើយ។ គេរកបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ប្រកួត ក្នុងលីគកំពូលបារាំង ក្នុងរដូវកាលនេះ។

Lyon នឹងមិនចង់ឱ្យមានរឿងកើតឡើងដដែលៗ ដូចករណីរបស់កីឡាករ Memphis Depay ដែលបានផ្លាស់ទៅកាន់ Barcelona ដោយគ្មានតម្លៃខ្លួននោះទេ។ ហើយក្លិបមកពីក្របខណ្ឌ Ligue 1 នឹងរីករាយជាមួយនឹងតម្លៃ ២៥លានផោនសម្រាប់ Dembele ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង