pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Chelsea យកឈ្នះ Norwich ក្រោយរដ្ឋាភិបាលអង់គ្លេសសម្រេចដាក់ទណ្ឌកម្ម

ក្រុម Chelsea បានយកឈ្នះលើក្លិបបាតតារាង Norwich City ខណៈ Mason Mount រកបានមួយគ្រាប់ និងបញ្ជូនមួយទៀត នៅពេលដែលអនាគតរបស់ក្លិបរបស់គេ បានធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់។

អ្នកគាំទ្រ ដែលធ្វើដំណើរទៅកាន់កីឡដ្ឋាន Carrow Road បានស្រែកហៅឈ្មោះលោក Roman Abramovich ប៉ុន្មានម៉ោង បន្ទាប់ពីគេបានប្រកាសថា ម្ចាស់ Chelsea ដែលមានសញ្ជាតិរុស្ស៊ី ត្រូវបានរដ្ឋាភិបាលអង់គ្លេស ដាក់ទណ្ឌកម្ម ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកទាំងអស់ ត្រូវបានបង្កក ដែលដាក់បម្រាមដល់ការលក់សំបុត្រ សម្ភារកីឡា និង ការដោះដូរកីឡាកររបស់ក្លិប។

នៅលើទីលានប្រកួត កីឡាកររបស់ Chelsea បានឆ្លើយតបទៅនឹងថ្ងៃដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតក្នុងប្រវត្តិសាស្ត្រ ១១៧ ឆ្នាំរបស់ក្លិប ដោយបានរកគ្រាប់បាល់នាំមុខ ២-០ ក្នុងរយៈពេល ១៥នាទីដំបូង ដើម្បីឈានទៅរកជ័យជម្នះជាលើកទី៤ជាប់ៗគ្នា។

Trevoh Chalobah បានបើកការស៊ុតបញ្ចូលទីនៅនាទីទី៣ បន្ទាប់ពីការបញ្ជូនរបស់ Mason Mount មុនពេល Kai Havertz បានបង្កើតបញ្ជូនឱ្យ Mount ដើម្បីសម្រេចគ្រាប់ទី២។

Norwich ធ្វើបានល្អនៅតង់ទីពីរ ហើយកីឡាករ Teemu Pukki បានផ្តល់ក្តីសង្ឃឹមដល់ក្រុមរបស់គាត់ ពីការស៊ុតបាល់ប៉េណាល់ទីសម្រេច ពីការពិន័យលើ Chalobah ប៉ុន្តែ Kai Havertz បានធានាគ្រាប់បាល់ទី៣ សម្រាប់ Chelsea។ ចប់ការប្រកួត Nowich ១ Chelsea ៣ ។

ជ័យជម្នះនេះ បានពង្រឹងការកាន់កាប់របស់ Chelsea នៅលើចំណាត់ថ្នាក់លេខ៣ ខណៈ Norwich ខ្វះ ៥ពិន្ទុដើម្បីចេញពីតំបន់កាត់ចោល ដោយនៅសល់តែ ១០ប្រកួតប៉ុណ្ណោះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង