គម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ក្លិប Everton អាចស្ថិតក្នុងគ្រោះថ្នាក់នៃការរំសាយ ដោយសារការដាក់ទណ្ឌកម្មលើវិនិយោគិនរុស្ស៊ី លោក Alisher Usmanov។
លោក Usmanov គឺជាបុគ្គលម្នាក់ក្នុងចំណោមសេដ្ឋីរុស្ស៊ី (oligarchs) មួយចំនួន ដែលត្រូវបានបង្កកទ្រព្យសម្បត្តិដោយរដ្ឋាភិបាលអង់គ្លេស ដោយសារពួកគេមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ី។
អតីតវិនិយោគិន Usmanov ដែលធ្លាប់ឧបត្ថម្ភឱ្យក្លិបកាំភ្លើងធំ Arsenal ដែរនោះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Everton កាលពីឆ្នាំ២០១៧ ដោយផ្តល់ការឧបត្ថម្ភតាមរយៈក្រុមហ៊ុនរបស់គាត់ ឈ្មោះ MegFon និង USM ។
ដោយសារការវិវឌ្ឍថ្មីៗនេះនៅប្រទេសអ៊ុយក្រែន Everton បានផ្អាកកិច្ចព្រមព្រៀងទាំងនោះ ដែលនឹងមិនត្រឹមតែប៉ះពាល់ដល់មូលនិធិរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គម្រោងសាងសង់កីឡដ្ឋានថ្មីនៅ Bramley-Moore Dock ផងដែរ។
កីឡដ្ឋាន Goodison Park គ្រោងនឹងជំនួសដោយកីឡដ្ឋានថ្មីសម្រាប់រដូវកាល ២០២៤-២៥ ប៉ុន្តែការងារសាងសង់ មិនទាន់ចាប់ផ្តើមនៅឡើយទេ។ លោក Alisher Usmanov បានចំណាយប្រាក់ ៣០លានផោនសម្រាប់សិទ្ធិក្នុងការចូលរួមក្នុងសិទ្ធិដាក់ឈ្មោះកីឡដ្ឋានថ្មីរបស់ Everton ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕