×

គ្រូ Arsenal ជឿជាក់ថា ពួកគេនឹងបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង៤

លោក Mikel Arteta អ្នកចាត់ការក្រុម Arsenal ជឿជាក់ថា កូនក្រុមរបស់គាត់ មានកាតព្វកិច្ច ក្នុងការលេងនៅក្របខណ្ឌ Champions League បន្ទាប់ពីពួកគេបានត្រឡប់ទៅចំណាត់ថ្នាក់កំពូលទាំង៤ ជាមួយនឹងជ័យជម្នះលើក្រុម Leicester City កាលពីយប់មិញ។

 

គ្រាប់បាល់របស់ Thomas Partey និង Alexandre Lacazette នៅកីឡដ្ឋាន Emirates បានជួយឱ្យ Arsenal ទទួលបានជ័យជម្នះជាលើកទី៥ ជាប់ៗគ្នា។ ពួកគេ បានឡើងទៅចំណាត់ថ្នាក់លេខ៤ ដែលមានមួយពិន្ទុពីលើក្រុមលេខ៥ Manchester United ។

Arsenal ធ្លាប់លេងនៅ Champions League ១៩រដូវកាលជាប់ៗគ្នា ចាប់ពីឆ្នាំ ១៩៩៨-៩៩ ហើយ។ លោក Arteta បាននិយាយថា “យើងត្រូវតែនៅទីនោះ យើងគួរតែនៅទីនោះ។ ប្រវត្តិសាស្រ្តរបស់យើងមានកាតព្វកិច្ចនៅទីនោះ ប៉ុន្តែយើងមិនទាន់នៅទីនោះទេ ហើយនៅមានការប្រកួតជាច្រើនដែលត្រូវលេង។”

Partey បានតែតបាល់បញ្ចូលទីពីជ្រុងនៃការទាត់របស់ Gabriel Martinelli បន្ទាប់ពី ១១នាទី នៅកីឡដ្ឋានរបស់ក្រុមកាំភ្លើងធំ។ បន្ទាប់ពីខ្សែការពារ Caglar Soyuncu របស់ Leicester ត្រូវបានពិន័យដោយបាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់ Lacazette បានទាត់សម្រេចគ្រាប់ទី២ នៅនាទីទី៥៩។ លទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួត ដោយ Arsenal យកឈ្នះ ២-០។

បរាជ័យនេះ ធ្វើឱ្យក្រុមរបស់លោក Brendan Rodgers បន្តស្ថិតនៅចំណាត់ថ្នាក់លេខ១២ ក្នុងតារាងដោយមាន ៣៣ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង