×

CBS Fanzone៖ នៅសប្ដាហ៍នេះ ជួបជាមួយលោក អ៊ុយ សមផល្លារិទ្ធិ Fan ក្លិប Liverpool និង លោក កែ សុជាតិ Fan របស់ Chelsea

ដឹងតែប៉ះសម្ដីគ្នាទៀតហើយ សម្រាប់សប្ដាហ៍នេះ កម្មវិធី CBS Fanzone នឹងមានការចូលរួមពីលោក អ៊ុយ សមផល្លារិទ្ធិ ដែលជាអ្នកគាំទ្រក្លិបហង្សក្រហម Liverpool និងលោក កែ សុជាតិ ដែលជាអ្នកគាំទ្រក្លិបតោខៀវ Chelsea នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។

ពិធីករ និងពិធីការិនីដ៏ឆ្នើមរបស់ CBS នឹងជជែកពិភាក្សា ព្រមទាំងចោទជាសំណួរចាក់ដោត និងលេងសើចទៅកាន់ លោក អ៊ុយ សមផល្លារិទ្ធិ និងលោក កែ សុជាតិ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយ ធ្វើឱ្យប្រិយមិត្តទស្សនាហើយប្រកបដោយស្នាមញញឹមរំសាយអស់ទុក្ខកង្វល់ នៅថ្ងៃពាក់កណ្ដាលសប្ដាហ៍។

ពួកគាត់ ក៏នឹងនិយាយពីប្រវត្តិនៃការជួបគ្នា និងរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត មុនជំនួបនៅថ្ងៃចុងសប្ដាហ៍ រវាង Liverpool ទល់នឹង Chelsea ដែលនឹងមានចាក់ផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV នាថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣:០០ តទៅ។

តើនៅសប្ដាហ៍នេះ កម្មវិធី CBS Fanzone នឹងមានអ្វីពិសេសខ្លះ? សូមរង់ចាំតាមដានទស្សនាកម្មវិធី CBS Fanzone ដែលចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង