×

អ្នកចាំទីឆ្នើម De Gea ថា Man Utd ខានលើកពានណាមួយយូរពេកហើយ

David de Gea និយាយថា ពួកគេខកខានលើកពានរង្វាន់ណាមួយយូរពេកហើយ បន្ទាប់ពី Manchester United បានបរាជ័យក្នុងការប្រកួតពានរង្វាន់ Champions League ដោយក្រុម Atletico Madrid។

កីឡាករ Renan Lodi រកបានគ្រាប់បាល់តែមួយគត់ សម្រាប់ក្រុមរបស់លោក Diego Simeone នៅកីឡដ្ឋាន Old Trafford ដើម្បីផ្តល់ឱ្យ Atletico ទទួលជ័យជម្នះសរុប ២-១ សម្រាប់ការប្រកួតទាំងពីរជើង វគ្គ១៦ក្រុមចុងក្រោយ។

Manchester United មិនបានឈ្នះពាន ចាប់តាំងពីលោក Jose Mourinho បានដឹកនាំពួកគេឱ្យលើកពានរង្វាន់ Europa League កាលពីរដូវកាល ២០១៦-១៧។ ចំពោះការខកខាននេះ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរបស់ក្រុមបិសាចក្រហម បាននិយាយថា៖ “ វាមានរយៈពេលច្រើនឆ្នាំពេកហើយដែលពួកយើងមិនអាចលើកពានណាមួយ ហើយពេលខ្លះគ្មានការប្រជែងយកពានក៏មាន។” យើងត្រូវតែច្បាស់ថា យើងចង់សម្រេចបាននូវរឿងល្អៗ និងព្យាយាមដើម្បីដណ្តើមពានរង្វាន់។ យើងមិនគ្រាន់តែចង់លេងយកចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ រួចធ្លាក់ចេញពីក្របខណ្ឌ Champions League ក្នុងវគ្គ៨ក្រុមចុងក្រោយនោះទេ។

Man United បានធ្លាក់ចេញពីវគ្គចាញ់ធ្លាក់ ពានរង្វាន់ Champions League ចំនួន ៦ លើកក្នុងចំណោមការឈានដល់ ៨លើក។ ទន្ទឹមនេះ ពួកគេប្រឈមនឹងការមិនបានលេងពានរង្វាន់នេះនៅរដូវកាលក្រោយ ខណៈពួកគេ កំពុងឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងក្របខណ្ឌ Premier League ដែលមាន១ ពិន្ទុទាបជាងក្រុមលេខ៤ Arsenal ដែលនៅសល់ ៣ប្រកួតក្នុងដៃ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង