Liverpool បច្ចុប្បន្នមានគន្លាតត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ពីក្រុមកំពូលតារាង Premier League Manchester City ខណៈពួកគេ បានយកឈ្នះ Arsenal កាលពីយប់មិញ នៅកីឡដ្ឋាន Emirates ។
ក្រុមកាំភ្លើងធំ Arsenal ដែលកំពុងប្រជែងចំណាត់ថ្នាក់កំពូលទាំង៤ បានសម្រុកក្រុម Liverpool យ៉ាងខ្លាំងរហូតដល់ក្រុមរបស់លោក Jurgen Klopp បានគ្រប់គ្រងការប្រកួតក្រោយពេលសម្រាកវគ្គទី១។
អ្នកចាំទី Alisson របស់ Liverpool បានសង្គ្រោះបាល់យ៉ាងសំខាន់ ពី Martin Odegaard បន្ទាប់ពីការបញ្ជូនបាល់ខុសរបស់ Thiago មុនពេល Diogo Jota ជួយឱ្យ Liverpool នាំមុខមុន ដោយបានស៊ុតផុតដៃអ្នកចាំទី Aaron Ramsdale នៅជិតបង្គោលទី នៅនាទីទី៥៤។
Jota និង Luis Diaz ត្រូវបានប្ដូរចេញជំនួសដោយ Mohamed Salah និង Roberto Firmino ។ Firmino ជាអ្នកការទាត់បាល់យ៉ាងល្អឥតខ្ចោះពីការបញ្ជូនរបស់ Andrew Robertson រកគ្រាប់ទី២ សម្រាប់ Liverpool ។ លទ្ធផលចប់ការប្រកួត Arsenal ០ Liverpool ២ ។
ពេលនេះ Liverpool បានយកឈ្នះការប្រកួតនៅ Premier League ចំនួន ៩ដងជាប់ៗគ្នា ខណៈដែល Arsenal បន្តឈរនៅលេខ៤ ដោយនាំមុខ Manchester United ១ពិន្ទុ ប៉ុន្តែមានពីរប្រកួតក្នុងដៃ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕