Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតាមចែចង់ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិបារាំង Moussa Diaby របស់ក្លិប Bayer Leverkusen ។
កីឡាករវ័យ ២២ឆ្នាំរូបនេះ មានទម្រង់លេងយ៉ាងអស្ចារ្យសម្រាប់ក្រុមនៅលីគកំពូលអាល្លឺម៉ង់ ក្នុងរដូវកាលនេះ ដោយស៊ុតបាន ១៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៩ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់។
ក្រុមបិសាចក្រហម នឹងមានបំណងចង់ពង្រឹងក្រុមរបស់ពួកគេឡើងវិញ បន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយ ដែលមិនអាចឈ្នះពានរង្វាន់ណាមួយឡើយ។
Diaby បានឆ្លងកាត់ថ្នាលរបស់ក្លិប Paris Saint-Germain ហើយលេងបាន ៣៤ ប្រកួតសម្រាប់ក្រុមឈុតធំ មុនពេលផ្លាស់ទៅកាន់ក្រុមនៅក្របខណ្ឌ Bundesliga កាលពីឆ្នាំ២០១៩។
បើតាមអ្នកសារព័ត៌មានអាល្លឺម៉ង់ Patrick Berger បានរាយការណ៍ថា ក្រៅពី Manchester United ក្លិប Arsenal និង Newcastle ក៏កំពុងចាប់អារម្មណ៍លើ Moussa Diaby ផងដែរ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕