×

Premier League Preview៖ ការប្រកួត Aston Villa ទល់នឹង Arsenal ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

ក្រុម Arsenal នឹងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Aston Villa នៅថ្ងៃសៅរ៍នេះ ខណៈក្រុមកាំភ្លើងធំ សម្លឹងរកជ័យជម្នះជាថ្មី បន្ទាប់ពីបរាជ័យទល់នឹងក្រុម Liverpool កាលពីពាក់កណ្ដាលសប្ដាហ៍នេះ។

ក្រុមរបស់លោក Mikel Arteta នៅតែស្ថិតនៅចំណាត់ថ្នាក់លេខ៤ ជាមួយនឹងការប្រកួតពីរក្នុងដៃ។ ទន្ទឹមនឹងនោះ Aston Villa ត្រលប់មកវិញពីការបរាជ័យ ២-១ កាលពីចុងសប្តាហ៍ទល់នឹងក្រុម West Ham ដែលបានបដិសេធជ័យជម្នះរបស់ក្រុមលោក Steven Gerrard ចំនួន ៤លើកជាប់ៗគ្នា។

Steven Gerrard បានបញ្ជាក់ថា Lucas Digne ស្ថិតក្នុងមន្ទិលសង្ស័យ សម្រាប់ការមកលេងរបស់ក្រុមកាំភ្លើងធំ បន្ទាប់ពីគេត្រូវបានគេបង្ខំឱ្យចាកចេញមុនការចាញ់ West Ham ។ ស្រដៀងគ្នានេះដែរ លោក Douglas Luiz តម្រូវឱ្យធ្វើការវះកាត់ក្នុងមាត់។

Takehiro Tomiyasu នៅតែជាកង្វល់តែមួយគត់របស់ Arsenal ដោយ Mikel Arteta ថ្មីៗនេះបានសារភាពថា ការវិលត្រឡប់របស់ជនជាតិជប៉ុន ពីរបួសកំភួនជើង នឹងត្រូវពិនិត្យយ៉ាងប្រុងប្រយ័ត្ន។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Aston Villa ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Emiliano Martinez (GK); Matty Cash (RB), Calum Chambers (CB), Tyrone Mings (CB), Ashley Young (LB); John McGinn (CM), Jacob Ramsey (CM), Morgan Sanson (CM), Philippe Coutinho (AM); Danny Ings (ST), Ollie Watkins (ST)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Aaron Ramsdale (GK); Cedric Soares (RB), Ben White (CB), Gabriel (CB), Kieran Tierney (LB); Thomas Partey (CM), Granit Xhaka (CM), Martin Odegaard (AM); Bukayo Saka (RW), Alexandre Lacazette (ST), Gabriel Martinelli (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Aston Villa ១-២ Arsenal ។

ការផ្សាយបន្តផ្ទាល់ការប្រកួតចុងសប្ដាហ៍នេះ៖

-Aston Villa ប៉ះ Arsenal ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង១៩:៣០នាទីនៅ MyTV
-Leicester ប៉ះ Brentford ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ ម៉ោង២១:០០នាទីនៅ MyTV
-Spurs ប៉ះ West Ham ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ ម៉ោង២៣:៣០នាទីនៅ CTN

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង