×

Rio Ferdinand ថា ទោះយូរប៉ុណ្ណា ក៏ Van de Beek គ្មានថ្ងៃបានលេងជម្រើស១១នាក់ដែរ បើ Ole នៅដឹកនាំ

វីរបុរសក្រុមបិសាចក្រហម Manchester United លោក Rio Ferdinand ថា Donny van de Beek ប្រហែលជាមិនមានឱកាសបង្ហាញពីគុណសម្បត្តិរបស់គាត់នៅក្លិបនេះ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ឡើយ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានលេងជាជម្រើស១១នាក់ដំបូងតែ ៤ ប្រកួតប៉ុណ្ណោះនៅ Premier League កាលពីរដូវកាលមុន បន្ទាប់ពីគេបានផ្ទេរក្នុងតម្លៃ ៣៥ លានផោនពីក្រុម Ajax របស់ហុល្លង់កាលពីរដូវក្តៅមុន។

រដូវកាលនេះ Van de Beek មិនទាន់បានចូលលេងនៅឡើយ ដោយបានត្រឹមអង្គុយនៅកៅអីបម្រុង។

ជាមួយនឹងកីឡាករល្អៗជាច្រើននៅតំបន់បម្រើកណ្ដាល វាហាក់ដូចជាពិបាកសម្រាប់ខ្សែបម្រើរូបនេះ ក្នុងការជំរុញឱ្យ Ole ដាក់រូបគេឱ្យលេងជាជម្រើសដំបូង ហើយរូបគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីទឹកដី Old Trafford ។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង