×

Premier League Preview៖ ការប្រកួត Leicester ទល់នឹង Brentford ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

Leicester ស្វាគមន៍ Brentford ទៅកាន់កីឡដ្ឋាន King Power ខណៈក្រុមរបស់លោក Brendan Rodgers សម្លឹងរកការវិលត្រឡប់ទៅរកជ័យជម្នះក្នុងក្របខណ្ឌ Premier League ។

 

ក្រុមកញ្ជ្រោង ទទួលជោគជ័យក្នុងការឡើងទៅវគ្គបន្ត ក្នុងការប្រកួតជើងទីពីរនៃការប្រកួត Europa Conference League វគ្គ១៦ ក្រុមចុងក្រោយ ជាមួយនឹងក្រុម Rennes នៅពាក់កណ្តាលសប្តាហ៍ ដែលទាមទារឱ្យអ្នកចាំទី Kasper Schmeichel ជួយសង្គ្រោះពួកគេ ដើម្បីចៀសវាងការវាយបកក្នុងលទ្ធផល ២-០ កាលពីជើងទីមួយ។

ទន្ទឹមនឹងនោះ Brentford បានដកខ្លួនចេញពីតំបន់កាត់ចោលជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Burnley កាលពីប្រកួតមុន។

 

Wesley Fofana បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Leicester ក្នុងរដូវកាលនេះ ក្នុងការបរាជ័យ ២-១ នៅ Rennes បន្ទាប់ពី Caglar Soyuncu អវត្តមាន។ លោក Rodgers ជួបបញ្ហាចំពោះអវត្តមានរបស់ Marc Albrighton បន្ទាប់ពី​ខ្សែ​បម្រើ​ស្លាប​រង​របួស​ក្រលៀន​ក្នុង​រយៈ​ពេល ១២នាទី ខណៈ Wilfred Ndidi មាន​បញ្ហា​ជង្គង់។

 

Josh Dasilva នឹងត្រឡប់ពីការពិន័យព្យួរ ៣ប្រកួតចុងក្រោយ បន្ទាប់ពីទទួលកាតក្រហមក្នុងការប្រកួតរបស់ Brentford ទល់នឹង Newcastle ។ លោក Thomas Frank ប្រឈមនឹងអវត្តមានរបស់ Tarique Fosu ក៏ដូចជាខ្សែការពារ Julian Jeanvier ផងដែរ។

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leicester ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

Kasper Schmeichel (GK); Ricardo Pereira (RB), Daniel Amartey (CB), Wesley Fofana (CB), Luke Thomas (LB); Youri Tielemans (CM), Kiernan Dewsbury-Hall (CM), James Maddison (AM); Ademola Lookman (RW), Kelechi Iheanacho (ST), Harvey Barnes (LW)

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Brentford ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

 

David Raya (GK); Kristoffer Ajer (RB), Pontus Jansson (CB), Ethan Pinnock (CB), Rico Henry (LB); Vitaly Janelt (RM), Christian Norgaard (CM), Christian Eriksen (CM), Sergi Canos (LM); Bryan Mbeumo (ST), Ivan Toney (ST)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Leicester ២-០ Brentford ។

ការផ្សាយបន្តផ្ទាល់ការប្រកួតចុងសប្ដាហ៍នេះ៖

 

-Aston Villa ប៉ះ Arsenal ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង១៩:៣០នាទីនៅ MyTV

-Leicester ប៉ះ Brentford ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ ម៉ោង២១:០០នាទីនៅ MyTV

-Spurs ប៉ះ West Ham ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ ម៉ោង២៣:៣០នាទីនៅ CTN

 

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង