×

Premier League Preview៖ ការប្រកួត Spurs ទល់នឹង West Ham ផ្សាយបន្តផ្ទាល់នៅ CTN រាត្រីនេះ

Tottenham Hotspur ទទួលភ្ញៀវ West Ham United ក្នុងការប្រកួតនៃក្របខណ្ឌ Premier League ជំនួប London Derby ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN ។

 

ភាគី​ទាំង​ពីរ​ បាន​ទទួល​ជ័យ​ជម្នះ ២-០ នៅ​ពាក់​កណ្តាល​។ Spurs បានទទួលជ័យជម្នះលើក្រុម Brighton ខណៈ West Ham ត្រូវបានចារក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ដោយបានឈានទៅវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ Europa League ដោយទម្លាក់ក្រុម Sevilla ។

 

Tottenham ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​គ្មាន​ខ្សែ​ការពារ​ស្លាប Ryan Sessegnon ។ Oliver Skipp គឺស្ថិតក្នុងភាពមិនច្បាស់លាស់។ Japhet Tanganga បន្តអវត្តមាន។

 

West Ham អាចរកបានកៅអីមួយក្នុងវគ្គ ៨ក្រុមចុងក្រោយ Europa League ដោយមិនមានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ពួកគេគឺ Jarrod Bowen ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ បាន​អវត្តមាន​ក្នុង​ការកោះ​ហៅ​ចូល​ជម្រើស​ជាតិ​អន្តរជាតិ​ ដោយ​មាន​របួស​កែងជើង​។ ខ្សែការពារស្តាំ Vladimir Coufal កំពុងបន្តការជាសះស្បើយពីការវះកាត់។

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ ៣-៤-៣ ៖

 

Hugo Lloris (GK); Cristian Romero (CB), Dier (CB), Ben Davies (CB); Matt Doherty (RWB), Rodrigo Bentancur (CM), Pierre-Emile Hojbjerg (CM), Sergio Reguilon (LWB); Dejan Kulusevski (RW), Harry Kane (ST), Son Heung-min (LW)

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ West Ham ដែលអាចប្រើប្រាស់ ៤-៣-៣ ៖

 

Lukasz Fabianski (GK); Ben Johnson (RB), Craig Dawson (CB), Kurt Zouma (CB), Aaron Cresswell (LB); Tomas Soucek (CM), Rice (CM), Manuel Lanzini (AM); Andriy Yarmolenko (RW), Michail Antonio (ST), Pablo Fornals (LW)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Spurs ១-០ West Ham ។

 

ការផ្សាយបន្តផ្ទាល់ការប្រកួតចុងសប្ដាហ៍នេះ៖

 

-Aston Villa ប៉ះ Arsenal ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង១៩:៣០នាទីនៅ MyTV

-Leicester ប៉ះ Brentford ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ ម៉ោង២១:០០នាទីនៅ MyTV

-Spurs ប៉ះ West Ham ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ ម៉ោង២៣:៣០នាទីនៅ CTN

 

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង