×

Man Utd សម្លឹងឃើញខ្សែការពារ Juventus ខណៈតួនាទីរបស់ Harry Maguire កំពុងរង្គោះរង្គើ

Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតាមដានខ្សែការពារ Merih Demiral របស់ក្លិប Atalanta ហើយពួកគេសង្ឃឹមថា ទំនាក់ទំនងជិតស្និទ្ធរបស់គាត់ជាមួយ Cristiano Ronaldo អាចជួយទាក់ទាញគាត់ឱ្យមកកាន់កីឡដ្ឋាន Old Trafford ។

Man Utd នឹងមានភាពមមាញឹកក្នុងទីផ្សារដោះដូរកីឡាករខាងមុខឮ។ ពួកគេ បានជួបបញ្ហាផ្នែកខ្សែការពារក្នុងរដូវកាលនេះ ដោយប្រធានក្រុម Harry Maguire ចាត់ទុកថាជាបញ្ហាធំបំផុត។ តារាបាល់ទាត់ជម្រើសជាតិអង់គ្លេស បានស្ថិតក្នុងទម្រង់ដ៏គួរឱ្យខ្លាច ដោយមានការអំពាវនាវឱ្យកីឡាករវ័យ ២៩ឆ្នាំរូបនេះ ត្រូវបានទម្លាក់ចោល និងដកហូតតំណែងប្រធានក្រុម។ ទន្ទឹមនេះ ដៃគូការពាររបស់ Maguire គឺ Raphael Varane ត្រូវបានញាំញីដោយរបួសនៅរដូវកាលនេះផងដែរ។

កីឡាករអន្តរជាតិតួកគី Demiral បានឡើងជើងចាប់តាំងពីចូលរួមជាមួយក្រុម Atalanta ពី Juventus ក្នុងលក្ខខណ្ឌខ្ចីជើង ដោយកីឡាករវ័យ ២៤ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ៣២លើកមកទល់ពេលនេះ។

ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិប Atletico Madrid និង Real Madrid ផងដែរ។ Atalantaត្រៀមទឹកប្រាក់ ២៣,៤ លានផោន ដើម្បីទិញផ្ដាច់កុងត្រាពី Juventus ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង