×

Paulo Dybala ត្រូវបានរាយការណ៍ថា បានចរចាស្ងាត់ៗជាមួយ Man City ដើម្បីផ្ទេរពី Juventus

សេចក្ដីរាយការណ៍មួយបានអះអាងថា ខ្សែប្រយុទ្ធ Paulo Dybala បានឈានដល់កិច្ចព្រមព្រៀងជាមុន ជាមួយ Manchester City រួចហើយ។

ក្លិបមកពីក្របខណ្ឌ Premier League នេះ គឺជាក្រុមមួយក្នុងចំណោមក្រុមដែលអាចផ្តល់តាមសំណើរបស់ Dybala ។ របាយការណ៍នេះ អះអាងថា លោក Pep Guardiola អ្នកចាត់ការក្លិបមេឃខៀវ ធ្លាប់បានទូរសព្ទទៅ Dybala ផ្ទាល់ ហើយបានពន្យល់គេអំពីតួនាទីដែលគេនឹងទទួលបាននៅក្នុងក្រុមរបស់គាត់។

 

សារព័ត៌មាន Todofichajes របស់អេស្ប៉ាញ អះអាងថា Man City បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំជាមួយ Dybala ដែលធ្វើឱ្យគេទទួលបានថ្លៃនឿយហត់ ១០លានអឺរ៉ូក្នុងមួយឆ្នាំ ដែលជាតួលេខមួយដែលក្លិប Juventus បានបដិសេធ។

ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala នឹងចាកចេញពី Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីក្លិបមកពីក្របខណ្ឌ Serie A បានប្រកាសថា ពួកគេនឹងមិនបន្តកុងត្រាដែលផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះឡើយ។ នាយកប្រតិបត្តិក្លិប Juventus លោក Maurizio Arrivabene បានអះអាងថា ក្លិប មិនបានដាក់សំណើទៅតំណាងរបស់ Dybala ទេ ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ នៅទីក្រុង Turin ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង