×

ខ្សែប្រយុទ្ធ Chris Wood របស់ Newcastle បង្កើតកំណត់ត្រាថ្មីនៅក្រុមជម្រើសជាតិនូវែលហ្សេឡង់

ក្រុមជម្រើសជាតិនូវែលហ្សេឡង់ បានកក់កៅអីរបស់ពួកគេ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតវគ្គជម្រុះ 2022 World Cup តំបន់អូសេអានី បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិហ្វីជី ក្នុងលទ្ធផល ៤-០ ដែលបានធ្វើឱ្យខ្សែប្រយុទ្ធ Chris Wood បង្កើតប្រវត្តិសាស្ត្រមួយផងដែរ។

Wood របស់ក្លិប Premier League Newcastle United រកបាន ២គ្រាប់ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់របស់ក្រុមនូវែលហ្សេឡង់។ បច្ចុប្បន្ន Wood រកបាន ៣០គ្រាប់សម្រាប់នូវែហ្សេឡង់ ក្នុង ៦២ប្រកួត នាំមុខម្ចាស់កំណត់ត្រាចាស់ កីឡាករ Vaughan Coveny ដែលមាន ២៩គ្រាប់ ចន្លោះឆ្នាំ១៩៩២ និង ២០០៦ ស្មើនឹង ៦៤ប្រកួត។

Newcastle United នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Tottenham Hotspur នៅប្រកួតបន្ទាប់ ក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង