![]()
ខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United បានបង្ហើបថា ក្រុមចោរបានលួចយកមេដាយម្ចាស់ជើងឯក World Cup របស់គេ នៅពេលដែលក្រុមចោរ បានលួចចូលផ្ទះរបស់គេ កាលពីសប្ដាហ៍មុន។

កីឡាករអន្តរជាតិបារាំងវ័យ ២៩ឆ្នាំបាននិយាយថា ផ្ទះរបស់ខ្លួន ត្រូវបានចោរចូល អំឡុងពេល Man Utd ប្រកួតជាមួយ Atletico Madrid ក្នុងពានរង្វាន់ Champions League ។ កូនតូចពីរនាក់របស់ Pogba និងមេដោះរបស់ពួកគេ បាននៅក្នុងផ្ទះនៅពេលនោះ។ ជាសំណាងល្អ ពួកគេមិនមានគ្រោះថ្នាក់អ្វីឡើយ។
ក្រុមជម្រើសជាតិបារាំង បានឈ្នះ World Cup 2018 ដោយបានយកឈ្នះក្រូអាត ក្នុងលទ្ធផល ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុងមូស្គូ ដោយ Pogba ស៊ុតបញ្ចូលទីគ្រាប់ទី៣ របស់បារាំង។
![]()
Pogba បានចូលរួមជាមួយ Man Utd នៅក្នុងការផ្ទេរកំណត់ត្រាពិភពលោក ៨៩លានផោនពី Juventus ក្នុងឆ្នាំ២០១៦។ កិច្ចសន្យារបស់គេ នឹងផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។
បច្ចុប្បន្ន Pogba កំពុងចូលរួមជាមួយ ក្រុមជម្រើសជាតិបារាំង ត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ កូតឌីវ័រ និងក្រុមអាហ្វ្រិកខាងត្បូង។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕